ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងចុះពិនិត្យមើលទីតាំង និងស្ថានភាពដី ជាក់ស្តែងដីមួយកន្លែង ដែលមិនមានការពាក់ព័ន្ធ ដើម្បីធ្វើអនុប្រយោគស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បី សម្បទានជូនជូនប្រជាពលរដ្ឋ។
Sat,27 March 2021 (Time 05:36 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 552នាក់)

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី២៦ ខែ មិនា ឆ្នាំ២០២១ ថ្នាក់ដឹកនាំនៃមន្ទិរ អង្គភាព ពាក់ព័ន្ធ មួយចំនួនក្នុងខេត្តបាត់ដំបង បានអមដំណើរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធាគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីអញ្ជើញចុះពិនិត្យមើលទីតាំង និងស្ថានភាពដី ជាក់ស្តែងដីមួយកន្លែង ដែលមិនមានការពាក់ព័ន្ធ ដើម្បីធ្វើអនុប្រយោគស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បី សម្បទានជូនជូនប្រជាពលរដ្ឋ ដែលពុំមានដីពិតប្រាកដ និងសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតដែលដែលរស់នៅក្នុងតំបន់ស្នូលៃនដែនជម្រកសត្វព្រៃ ភ្នំសំកុស ក៏ដូចជាតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ។
ក្នុងដំណើរចុះពិនិត្យ សិក្សាដីនេះដែរ លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឲ្យដឹងថា ៖ នេះជាលើកទី៤ហើយ ដែលយើងបានចុះសិក្សា ដោយមាន ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងព្រមទាំងថ្នាក់ដឹកនាំនៃមន្ទិរ អង្គភាព ពាក់ព័ន្ធ មួយចំនួនក្នុងខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើល សិក្សាជាក់ស្តែង ព្រមទាំងបានកំណត់ ដើម្បីស្នើសុំអនុប្រយោគទៅរាជរដ្ឋាភិបាល ហើយទីតាំងដីនេះស្ថិតនៅក្នុងភូមិកំពុងល្ពៅ ឃុំកំពុងល្ពៅ ស្រុកសំឡូត គឺជាដីព្រៃរិចរិល ហើយពុំមានផលប៉ះពាល់ច្រើន ដែលយើងកំពុងសិក្សាមើលចាប់ពី ផ្ទៃដីប្រមាណជា ៨០០ ទៅ ១២០០ ហិកតា ថាតើនៅមានផលប៉ះពាល់ប៉ុន្មាន ដើម្បីឲ្យរដ្ឋបាលខេត្តធ្វើអនុប្រយោគស្នើសុំទៅរាជរដ្ឋាភិបាល ។
ដើម្បីធ្វើសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ដែលពុំមានដីពិតប្រាកដ និងសម្រាប់ចែកជូនបងប្អូនប្រជាពល
រដ្ឋមួយចំនួនទៀតដែលដែលរស់នៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំសំកុស ក៏ដូចជាតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដែលមានប័ណ្ណក្រីក្រ ដោយសារតែកំណើនប្រជាពលរដ្ឋនៅស្រុកសំឡូតកើនឡើង ក៏ដូចជាប្រជាពលរដ្ឋនៅជុំវិញទូទាំងខេត្តបាត់ដំបង ។
ក្នុងទីតាំងនេះដែរយើងអាច ធ្វើជាទំនប់ ដើម្បីទប់ទឹក សម្រាប់ប្រើប្រាស់បានបរិបូរណ៍ ហើយដីក៏អាចដាំដំណាំកសិកម្មបាន ទៅតាមបច្ចេកទេស ៕(ករុណា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ