ខេត្តព្រះសីហនុ÷ព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាំយកអំណោយជាសម្ភារបំរើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រគល់ជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។ សម្ភារៈដែលប្រគល់ជូនមូលដ្ឋានសមុទ្ររាមមានខាងក្រោម៖ ១.ទែម៉ូម៉ែត្រ ២០គ្រឿង ២.ម៉ាស់ ២០,០០០៣.ម៉ាស៊ីនបាញ់ថ្នាំ ០១គ្រឿង៤.ម៉ាស៊ីនវាស់កំដៅអូតូ ០៤គ្រឿង៥.អាកុល ១០កាន៦.ទូរបញ្ឈរបាញ់អាកុល ០១គ្រឿង ៧.ទឹកសុទ្ធ ១០០កេស ។ ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងនៅក្នុងខេត្តព្រះសីហនុ។ ក្នុងនោះផងដែរឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើសុំឱ្យកងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ចូលរួមជាមួយរដ្ឋបាលខេត្តជាបន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានជោគជ័យនាពេលខាងមុខ ព្រមទាំងបានធ្វើការណែនាំ ឱ្យអនុវត្តតាមវិធានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ និងគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើង៕ដោយ វ៉ែន សុីវន
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ