ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
រដ្ឋបាលខេត្តព្រះសីហនុ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ ហើយអំពាវនាវអ្នកពាក់ព័ន្ធ ប្រញាប់ទៅធ្វើតេស្ដរកកូវីដ
Sat,20 March 2021 (Time 12:22 PM)
ដោយ ៖ SRTV KHMER (ចំនួនអ្នកអាន: 498នាក់)

ខេត្តព្រះសីហនុ÷ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា(Telegram)ថាមាន អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ ជាជនជាតិចិនទាំងអស់ ហើយម្នាក់ក្នុងចំណោមនោះបានដើរទៅទីតាំង០៣កន្លែងក្នុងក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា យោងលទ្ធផលតេស្តសំណាកកាលពីវេលាម៉ោង ០៧ និង៣០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានបង្ហាញថា មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់ ជាជនជាតិចិនទាំងអស់។ ជាមួយគ្នានេះដែរ មុនពេលទទួលបានលទ្ធផលតេស្តសំណាក គឺមានបុរសជនជាតិចិនម្នាក់ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង០៣នាក់ គឺនៅវេលាម៉ោងប្រមាណ០៤រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានទៅគ្លីនិកតៃវ៉ាន់ ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ បន្ទាប់មកនៅវេលាម៉ោង៦ល្ងាចថ្ងៃដដែល គាត់បានទៅហាងកាត់សក់កន្ត្រៃអន្តរជាតិ ក្នុងបរិវេណមហោស្រពចាស់ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឲ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលបានចេញចូលទីតាំង និងពេលវេលាដូចបានរៀបរាប់ខាងលើ សូមទៅយកសំណាកតេស្តឱ្យបានឆាប់បំផុត នៅទីតាំងវេទិកា៧មករា(វិមានឯករាជ្យ) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ៕ដោយ វ៉ែន សុីវន

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ