ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ចំនួន០៧ទីតាំងបើកឲ្យដំណើរការអាជីវកម្មឡើងវិញឯ ០២ទីតាំងទៀតរដ្ឋបាលខេត្តព្រះសីហនុសំរេចផ្អាកជាបណ្តោះអាសន្នមិនឲ្យដំណើរការអាជីវកម្ម
Fri,19 March 2021 (Time 05:13 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 648នាក់)

ខេត្តព្រះសីហនុ÷រហូតមកដល់រសៀលថ្ងៃទី១៩ខែមិនាឆ្នាំ២០២១នេះរដ្ឋបាលខេត្តព្រះសីហនុបានចេញសេក្តីសំរេចស្តីពីការបញ្ចប់ជាមណ្ឌលចតាឡីស័កនិងឲ្យដំណើរការអាជីវកម្មឡើងវិញចំនួន០៨ទីតាំងរួមមាន÷
១-សណ្ឋាគារ ស៊ីហ៊ូអ៊ិនធើណេសសិនណល មានទីតាំងស្ថិតនៅវិថី២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
២-សណ្ឋាគារ-កាស៊ីណូជីនប៉ីព័រអី(ជីនបុី៣) មានទីតាំងស្ថិតនៅផ្លូវលេខ១15 ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
៣-សណ្ឋាគារ ប្រីលលានស៊ី និងកាស៊ីណូ ប៉យឡាយ មានទីតាំងស្ថិតនៅផ្លូវលេខ៣០០ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៤-សណ្ឋាគារ អាលីយ៉ាអ៊ិនធើណេសិនណល មានទីតាំងស្ថិតនៅផ្លូវលេខ២៣ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៥-សណ្ឋាគារ ហាគ័ន (មីងគ័ន) មានទីតាំងស្ថិតនៅផ្លូវលេខ១១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៦-អគារស្នាក់នៅរួម វ៉ាន់ឃីឈីង (អគាស្នាក់នៅរួមរបស់បុគ្គលិកសណ្ឋាគារ-កាសុីណូជិនបុី) មានទីតាំងស្ថិតនៅផ្លូវបេតុង សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៧-សណ្ឋាគារ ភោជនីយដ្ឋាន៨៨១១ មានទីតាំងស្ថិតនៅផ្លូវ៧០៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងបន្ថែមរសៀលម្សិលមិញថ្ងៃទី១៨ខែមិនាឆ្នាំ២០២១មួយទីតាំងមន្ថែមទៀតគឺ សណ្ឋាគារ ៥២០ ហូថែល មានទីតាំងស្ថិតនៅវិថីអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុបញ្ចប់ជាមណ្ឌលចត្តាឡីស័ក។
ក្នុងថ្ងៃទី១៩ខែមិនាឆ្នាំ២០២១នេះដែរ រដ្ឋបាលខេត្តព្រះសីហនុបានចេញលិខិតជំរាបជូនដល់ម្ចាស់ទីតាំង០២កន្លែងនៅក្នុងក្រុង-ខេត្តព្រះសីហនុស្តីពីការផ្អាកជាបណ្តោះអាសន្ននិងដាក់ជាមណ្ឌលចត្តាឡីស័កផងនោះរួមមាន÷
១-កាសុីណូ ហួយហ័រ ដែលមាមម្ខាស់ឈ្មោះ GOU XIONG មានទីតាំងស្ថិតនៅផ្លូវ១០៨ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
២-អគារស្នាក់នៅរបស់បុគ្គលិកកាសុីណូ ហូយហ័រ ស្ថិតនៅផ្លូវបេតុង ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
ទីតាំងទាំង០២នេះត្រូវបានរដ្ឋបាលខេត្តព្រះសីហនុផ្អាកជាបណ្តោះអាសន្នរាល់ការចេញចូល និងដាក់ជាបណ្ឌលចត្តាឡីស័កចាប់ពីថ្ងៃជំរាបជូនដំណឹងនេះតទៅរហូតដល់រដ្ឋបាលខេត្តសំរេចបញ្ចប់ជាមណ្ឌលចត្តាឡីស័កទើបដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញបាន។
គួររំលឹកថារហូតមកដល់ពេលនេះរដ្ឋបាលខេត្តព្រះសីហនុបានសំរេចឲ្យដំណើរការអាជីវកម្មឡើងវិញនូវមណ្ឌលចត្តាឡីស័កចំនួន២៧ទីតាំងមកហើយ។ប៉ុន្តែតម្រូវឲ្យម្ចាស់ទីតាំងទាំងនោះត្រូវស្នើរសុំការអនុញ្ញាតិ"អាជ្ញាប័ណ្ណ"បើកទីតាំងអាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់និងអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ"៣ការពារ និង ៣កុំ"របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងរយ:ពេល០២ថ្ងៃនេះមាន០៦ទីតាំងត្រូវហាមឃាត់ដំណើរការនិងកំណត់ជាមណ្ឌលចត្តាឡីស័កផងដែរ៕ដោយ វ៉ែន ស៊ីវន

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ