ខេត្តព្រះសីហនុ÷រដ្ឋបាលខេត្តព្រះសីហនុនាថ្ងៃទី១៧ខែមិនាឆ្នាំ២០២១នេះបានចេញសេក្តីសំរេចស្តីពីការបញ្ចប់ជាមណ្ឌលចតាឡីស័កនិងឲ្យដំណើរការអាជីវកម្មឡើងវិញចំនួន០៣ទីតាំងរួមមាន÷១-សណ្ឋាគារ ជិនហ្វីង មានទីតាំងស្ថិតនៅវិថីឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។២-សណ្ឋាគារ ស៊ីងហ្សាវ័ន ស្ឋិតនៅផ្លូវលេខ៣០១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។៣-មន្ទីរពហុព្យាបាលអន្តរជាតិក្រុងពករះសីហនុ ស្ថិតនៅវិថីឯករាជ្យ(ផ្លូវលេខ១០០) សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ក្នុងថ្ងៃដ៏ដែលនេះដែរ រដ្ឋបាលខេត្តព្រះសីហនុបានចេញលិខិតជំរាបជូនដល់ម្ចាស់ទីតាំង០៣កន្លែងផ្សេងគ្នានៅក្នុងក្រុង-ខេត្តព្រះសីហនុស្តីពីការផ្អាកជាបណ្តោះអាសន្ននិងដាក់ជាមណ្ឌលចត្តាឡីស័កផងនោះរួមមាន÷១-ផ្ទះនៅជាប់បារភោជនីយដ្ឋាន ម៉ូសូ (MOSO Bar & Restaurant)ដែលម្ចាស់ឈ្មោះ ប៉ែន ប៊ុន ស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។២-ផ្ទះមានបន្ទប់ជួលនៅជាប់បារភោជនីយដ្ឋាន ម៉ូសូ (MOSO Bar & Restaurant)ដែលម្ចាស់ឈ្មោះ ប៉ែន ប៊ុន ស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។៣-ផ្ទះនៅជាប់បារភោជនីយដ្ឋាន ម៉ូសូ (MOSO Bar & Restaurant)ដែលម្ចាស់ឈ្មោះ ប្រាក់ ឡី ស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។ទីតាំងទាំង០៣នេះត្រូវបានរដ្ឋបាលខេត្តព្រះសីហនុផ្អាកជាបណ្តោះអាសន្នរាល់ការចេញចូល និងដាក់ជាបណ្ឌលចត្តាឡីស័កចាប់ពីថ្ងៃជំរាបជូនដំណឹងនេះតទៅរហូតដល់រដ្ឋបាលខេត្តសំរេចបញ្ចប់ជាមណ្ឌលចត្តាឡីស័កទើបដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញបាន។ គួររំលឹកថារហូតមកដល់ពេលនេះរដ្ឋបាលខេត្តព្រះសីហនុបានសំរេចឲ្យដំណើរការអាជីវកម្មឡើងវិញនូវមណ្ឌលចត្តាឡីស័កចំនួន២០ទីតាំងមកហើយ។ប៉ុន្តែតម្រូវឲ្យម្ចាស់ទីតាំងទាំងនោះត្រូវស្នើរសុំការអនុញ្ញាតិ"អាជ្ញាប័ណ្ណ"បើកទីតាំងអាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់និងអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ"៣ការពារ និង ៣កុំ"របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងរយ:ពេល០២ថ្ងៃនេះមាន០៦ទីតាំងត្រូវហាមឃាត់ដំណើរការនិងកំណត់ជាមណ្ឌលចត្តាឡីស័កផងដែរ៕ដោយ វ៉ែន ស៊ីវន
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ