ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
១ទីតាំងបើកឲ្យដំណើរការអាជីវកម្មឡើងវិញឯ ចំនួន០៣ទីតាំងផ្សេងទៀតរដ្ឋបាលខេត្តព្រះសីហនុសំរេចផ្អាកជាបណ្តោះសន្នមិនឲ្យដំណើការអាជីវកម្ម
Wed,17 March 2021 (Time 06:13 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 545នាក់)

ខេត្តព្រះសីហនុ÷រដ្ឋបាលខេត្តព្រះសីហនុនាថ្ងៃទី១៦ខែមិនាឆ្នាំ២០២១កន្លងទៅនេះបានចេញសេក្តីសំរេចស្តីពីការបញ្ចប់ជាមណ្ឌលចតាឡីស័កចំនួន០១ទីតាំង និងអនុញ្ញាតិឲ្យដំណើរការអាជីវកម្មឡើងវិញគឺអគារស្នាក់នៅរួម PAMA មានទីតាំងផ្លូវលេខ១០២ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងថ្ងៃដ៏ដែលនេះដែរ រដ្ឋបាលខេត្តព្រះសីហនុបានចេញលិខិតជំរាបជូនដល់ម្ចាស់ទីតាំង០៣កន្លែងផ្សេងគ្នានៅក្នុងក្រុង-ខេត្តព្រះសីហនុស្តីពីការផ្អាកជាបណ្តោះអាសន្ននិងដាក់ជាមណ្ឌលចត្តាឡីស័ក÷
១-ម្ចាស់បាភោជនីយដ្ឋាន ម៉ូសូ (MOSO Bar & Restaurant)ស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
២-លោក វិញ ម៉ុងងួន ម្ចាស់ផ្ទះមានបន្ទប់ជួលស្ថិតនៅផ្លូវលំ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
៣-លោក PUN KIMLONG ម្ចាស់កាស៊ីណូ អេជី (AG Casino)ស្ថិតនៅផ្លូវលេខ៨០០(ផ្លូវមិត្តភាព) ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ទីតាំងទាំង០៣នេះត្រូវបានរដ្ឋបាលខេត្តផ្អាកជាបណ្តោះអាសន្នរាល់ការចេញចូល និងដាក់ជាបណ្ឌលចត្តាឡីស័កចាប់ពីថ្ងៃជំរាបជូនដំណឹងនេះតទៅរហូតដល់រដ្ឋបាលខេត្តសំរេចបញ្ចប់ជាមណ្ឌលចត្តាឡីស័កទើបដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញបាន។
គួររំលឹកថារហូតមកដល់ពេលនេះរដ្ឋបាលខេត្តព្រះសីហនុបានសំរេចឲ្យដំណើរការអាជីវកម្មឡើងវិញនូវមណ្ឌលចត្តាឡីស័កចំនួន១៧ទីតាំងមកហើយ។ប៉ុន្តែតម្រូវឲ្យម្ចាស់ទីតាំងទាំងនោះត្រូវស្នើរសុំការអនុញ្ញាតិ"អាជ្ញាប័ណ្ណ"បើកទីតាំងអាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់និងអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ"៣ការពារ និង ៣កុំ"របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ វ៉ែន សុីវន

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ