ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ជនជាតិវៀតណាមប្រើទូកម៉ាស៊ីនខុសច្បាប់ធំៗអូសយ៉ាំងកាវ(អួន)ក្រឡាញឹកចាប់យកត្រីពេញផ្ទៃទន្លេនៅក្នុងស្រុកកំពង់លែង
Mon,08 February 2021 (Time 09:33 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 178នាក់)

ខេត្តកំពង់ឆ្នាំង៖ បទល្មើសអូសយ៉ាំងកាវ(អួន)ប្រើប្រាស់ដោយកម្លាំងម៉ាស៊ីនធំៗខុសច្បាប់របស់ជនជាតិវៀតណាមជាច្រើនទូកកំពុងតែធ្វើសម្មភាពអូសចាប់យកត្រីគ្រប់ប្រភេទនៅក្នុងទន្លេព្រែកមួយចំនួនក្នុងទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ចំណែកលោក តាក់ សីហាក់ នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែងវិញហាក់រក្សាភាពស្ងៀមស្ងាត់មិនមានការបង្ក្រាបទូកអូសយ៉ាំងជាច្រើនគ្រឿងខាងលើនោះទេគឺបណ្តោយឱ្យជនជាតិវៀតណាមទាំងនោះបន្តបំផ្លិចបំផ្លាញគ្មានសល់ពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រភពពីជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេមួយចំនួននៃស្រុកកំពង់លែងដែលពួកគាត់ធ្វើនេសាទលក្ខណៈគ្រួសារបានលើកឡើងថា សព្វថ្ងៃត្រីគ្រប់ប្រភេទមានការថមថយជាបន្តបន្ទាប់ដោយសារតែការធ្វើនេសាទខុសច្បាប់ពីសំណាក់ជនជាតិវៀតណាមដោយពួកគេប្រើប្រាស់ឧបករណ៍នេសាទទំនើបៗខុសច្បាប់ដើម្បីចាប់យកត្រីក្នុងទបន្លេសាបនិងព្រែកជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រខាងលើ។
ប្រភបដដែលបានបន្តថា ព្រែកដែលក្រុមជនជាតិវៀតណាមកំពង់តែធ្វើសកម្មភាពអូសយ៉ាំងកាវ(អួន)មានដូចជា ចំណុច មុខតាអួរស្លាប់. ដងគោមកាប៉ាល់មុខស្នាក់ការរដ្ឋបាលជលផលប្រឡាយមាស.អន្លង់កញ្ចុះ និងកោះក្អែរ រហូតដល់ចំណុចកោះក្រញ៉ាណ ព្រំប្រទល់ស្រុកបរិបូរណ៍សុទ្ធសឹងតែជាកន្លែងដែលជនជាតិវៀតណាមទាំងនោះកំពង់តែបានដៃប្រព្រឹត្តយ៉ាងពេញទំហឹង។
បើតាមការបញ្ជាក់ពីសំណាក់ក្រុមនាក់រកស៊ីខុសច្បាប់បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា មុនពួកគេអាចធ្វើសកម្មភាពខុសច្បាប់ខាងនេះបានពួកគេបានរត់ការបង់លុយបង់កាក់ជូនមន្ត្រីជំនាញនិងសមត្ថកិច្ចមួយចំនួនរួចរាល់ហើយនៅក្នុងស្រុកកំពង់លែង និង ខេត្តំពង់ឆ្នាំង ដោយពួកគេបានពឹងពរមនុស្សរត់ការ ហើយអ្នករត់ការនោះត្រូវបានគេស្គាល់មានឈ្មោះ យ៉ើ ជនជាតិ ខ្មែរឥស្លាម គឺជាអ្នករត់ការផ្តាច់តែម្តង។
ចំណែកនាក់រកស៊ីក៏គេស្គាល់ឈ្មោះយ៉ាងច្បាស់មានឈ្មោះ ទី១ ឈ្មោះ ហៃ ម.ទី២ ឈ្មោះ តា យុយ.ទី ៣ឈ្មោះ យឹង ទី ៤ ឈ្មោះ ទឹង ទី ៥ ឈ្មោះ វ៉ា ទី ៦ ឈ្មោះ ថាន់ ទី ៧ ឈ្មោះ តា ជុយ ពួកគេទាំងអស់នេះគឺជាជនជាតិវៀតណាម។
ទាក់ទងបញ្ហាខាងលើនេះដែរអ្នកសារព័ត៌មានយើងក៏បានទាក់ទងសួរនាំទៅខាងជំនាញផ្នែករដ្ឋបាលជលផលកំពង់លែងតែទាក់ទងមិនបាន ចំណែកលោក ឌុល ចាន់ឌី នាយសង្កាត់សង្កាត់រដ្ឋបាលជលផលប្រឡាយមាសបានឱ្យដឹងថា ទាក់ទងការធ្វើនេសាទខាងលើនេះលោក និងធ្វើកិច្ចប្រសិនបើនាក់រកស៊ីទាំងនោះប្រព្រឹត្តខុសច្បាប់ស្តីពីជលផល។ដូច្នេះយើងរងចាំមើលទាំងអស់គ្នាថា តើគាត់អនុវត្តបែបណា?។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ