ខេត្តស្ទឹងត្រែង: ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមអភិបាលរងខេត្ត មន្ត្រីមន្ទីរ គ្រប់ស្ថាប័នដែលពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុកឃុំ សង្កាត់ ជាពិសេសកងកំលាំងប្រដាប់អាវុធទាំង៣ ដើម្បីរឹតបន្តឹងភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងផ្តល់សេវាសាធារណៈដើម្បីលុបបំបាត់នៅអំពើចោរកម្ម លួចឆក់ប្លន់ បងតូចបងធំ ជួញដូរនិងប្រើប្រាស់ថ្នាំញៀន បង្គចលនាដល់សង្គមជាតិ ។ថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានសង្កត់ធ្ងន់ក៏ដូចជាការដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងប្រដាប់អាវុធ ដើរតួនាទីជានគរបាលយុត្តិធម៌ និងមន្ត្រីជំនាញនៅតាមមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវអនុវត្តឪ្យបានជាដាច់ខាត ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីផ្ដល់សេវាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរឹតបន្តឹងភូមិឃុំមានសុវត្ថិភាព ជាពិសេសសមត្ថកិច្ចត្រូវតែអនុវត្តឪ្យបានតាមតួនាទីខ្លួន បើធ្វើមិនបានទើសទាល់ ប្រាប់មកមានអ្នកធ្វើ ព្រោះល្បែងស៊ីសងនេះ ជាចំណុចសំខាន់ណាស់ ដែលបង្កឪ្យមានអំអើហឹង្សា ចោរលួច ចោរប្លន់ ចលនាក្នុងសង្គមជាតិ។ ឯកឧត្តម បានបន្តថា: បំបាត់អោយអស់អំពើចារកម្មចោរលួចចោរប្លន់បងតូចបងធំអំពើហិង្សាក្នុងគ្រួសារល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសមេខ្លោងជួញដូរគ្រឿងញៀនឆ្លងកាត់នាំមកកម្ពុជានិងជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនរួមទាំងការកាប់ទន្ទ្រានរុករានព្រៃឈើយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិនៅក្នុងតំបន់សមត្ថកិច្ចខ្លួនកំពុងតែគ្រប់គ្រងត្រូវអនុវត្តឲ្យបានមួយរយៈភាគរយស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង។ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចបណ្ឌិតប៊ុនរ៉ានីមានសម្ដេចទាំងពីរទើបមានសន្តិភាពមកដល់សព្វថ្ងៃនេះសូមអរគុណសន្តិភាពត្រូវឆ្លើយតបថាទេគ្រឿងញៀន។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ