ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
លោក នឿង ជុំ នឹងក្រុមគ្រួសារ រួមនិងសហការី ចែកអំណោយដល់ចាស់ជរាចំនួន ៣គ្រួសារ
Mon,08 February 2021 (Time 09:15 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 212នាក់)

ខេត្តតាកែវ ៖នៅថ្ងៃ សុក្រ ០៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.សរាជ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១ លោក នឿង ជុំ នឹងក្រុមគ្រួសាររួមទាំងសហការី បាននាំយកអំណោយសប្បុរសធម៍ទៅចែកជូនលោកយាយលោកតាចាស់ជរាចំនួន៣គ្រួសារ ដែលស្ថិតនៅក្នុងភូមិទួលខ្លុង ឃុំអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងនោះផងដែរក៍មានការចូលរួមពីសំណាក់លោក មេភូមិ លោកមេប៉ុស្តិ៍ ក្រុមប្រឹក្សារឃុំ នឹងបងប្អូនប្រជាពលរដ្ឋផងដែរ។
អំណោយដែលចែកជូនដល់លោកយាយលោកតាចំនួន៣គ្រួសាររួមមាន៖
០១/អង្ករ៣បេ
០២/ទឹកក្រូច៣កេះ
០៣/មី៣កេះ
០៤/ទឹកត្រី៦យួ
០៥/ត្រីខ៦យួ រួមជាមួយនឹងថវិការចំនួនបីសែនរៀល ផងដែរ។
លោកពៅ រតនា មេភូមិទួលខ្លុងបានថ្លែងអំណរអរគុណដល់លោក នឿង ជុំ និងក្រុមគ្រួសារដែលបានពាំនាំយកអំណោយសប្បុរសធម៌ផ្ទាល់ខ្លួនមកចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកនាពេលនេះ តាំងនាមអោយប្រជាពលរដ្ឋ នឹងជាអាជ្ញាធរ សូមបួងសួងដល់ទេវតាឆ្នាំថ្មីនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមថែរក្សារលោក នឿង ជុំ និង ក្រុមគ្រួសារអោយជូបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាននឹងចាកឆ្ងាយពីជម្ងឺទាំងឡាយទាំងពួង។
សូមរំលឹកផងដែរថានេះមិនមែនជាលើកទីមួយទេដែលលោក នឿង ជុំ បានយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់នោះ។
ជាចុងក្រោយលោក នឿង ជុំ បានលើកឡើងថា៖ការចែកអំណោយសប្បុរសធម៌របស់លោកនៅពេលនេះគឺជាការចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារនឹងលើកស្ទួយជីវភាពប្រជាពលរដ្ឋ លោកនឹងបន្តធ្វើការចែកអំណោយនេះអោយបានគ្រប់ទាំង១២ភូមិ ក្នុងឃុំអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទាំងមូលផងដែរ។ដោយ រាជសីហ៌ចង្កូមពិស

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ