ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១ របស់ខ្លួន
Fri,05 February 2021 (Time 09:46 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 222នាក់)

ខេត្តស្ទឹងត្រែង . នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង បានធ្វើការរៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាព របស់ខ្លួនសម្រាប់ឆ្នាំ២០២១ ។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួម ពី លោកស្រី សន សុខា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង និង លោកជំទាវ លោក លោកស្រី ដែលជាសមាជិក របស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ជាច្រើនរូបផងដែរ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកស្រី សន សុខា បានលើកឡើងថា .សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិឌ្ឍន៍ មានអក្សរកាត់ថា ន.ក.ស.អ ជាអ្នកបន្តវេណពីសមាគមនារីសង្រ្គោះជាតិកម្ពុជា ដែលបានបង្កើតឡើង តាំងពីថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ និងជាអង្គការមហាជន មួយស្ថិតនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកស្រីបានបន្តថា÷ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិឌ្ឍន៍ បង្កើតឡើងដើម្បី លើកកំពស់ស្ថានភាពស្រ្តីនៅក្នុងប្រទេសកម្ពុជាដោយផ្តល់ភាពអង់អាចដើម្បីអោយមានភាពជាអ្នកដឹកនាំ ភាពម្ចាស់ការដោយខ្លួនឯង និងមានសិទ្ធិក្នុងការចែករំលែក ដោយសមធម៌ នូវធនធាន និងផលប្រយោជន៍ពីគ្រប់ការចូលរួម ក្នុងសកម្មភាពសង្គម វប្បធម៌ សេដ្ឋកិច្ច និងនយោបាយចាប់តាំងពីថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និង អន្តរជាតិ ។
គោលដៅ និងទស្សនៈវិស័យរបស់សមាគមានារីកម្ពុជាគឺ អ្វីៗទំាងអស់ ដើម្បីសុខុមាលភាពរបស់ស្រ្តី និងកុមារ ជាពិសេសកាត់បន្ថយភាពងាយរងគ្រោះចំពោះស្ត្រី និង កុមារ ការផ្លាស់ប្តូរនូវស្ថានភាពជិវិតស្ត្រី ពីភាពលំបាកងាយរងគ្រោះដើម្បីឈានទៅកាន់ជីវិតប្រកប ដោយគុណភាពប្រសើរទ្បើង។
ក្នុងនោះផងដែរ លោកស្រី សន សុខា បានវាយតម្លៃខ្ពស់ និង កោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងដែលបានខិតខំប្រឹង អស់កម្លាំងកាយចិត្ត ក្នុងកាអនុវត្តការងារសហការគ្នា យ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត និងចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឲ្យខេត្តស្ទឹងត្រែងមានសន្តិសុខសណ្តាប់ធ្នាប់និងរីកចម្រើនជាបន្តបន្ទាប់។
ក្នុងនោះ លោកស្រី សន សុខា ក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភគ្រាំទ្រ ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង កន្លងមក ក្នុងការជួយដល់ជនទីទ័លក្រ ដែលជួបការលំបាក ពិសេសស្រ្តី ដែលងាយរងគ្រោះ ដោយសារអំពើហិង្សា ទាំងផ្លូវកាយ និង ផ្លូវចិត្ត ជាដើម ៕ដោយ វង្ស សុភី

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ