ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
នៅលើសួនកុមារ លោកជំទាវ អភិបាលខេត្តប៉ៃលិនបានចុះវាស់វែងជា១មន្ត្រីក្រុងដើម្បីរៀបចំដាក់ឧបករណ៍ហាត់ប្រាណឲ្យពលរដ្ឋចូលរួមហាត់ប្រាណសម្រួលសុខភាព
Fri,05 February 2021 (Time 09:37 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 126នាក់)

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា នឹងរៀបចំដាក់ឧបករណ៍ហាត់ប្រាណ នៅលើសួនកុមារ ទល់មុខសាលាខេត្តដើម្បីឲ្យបងប្អូនមកហាត់ប្រាណ ។
លោកជំទាវអភិបាលខេត្តប៉ៃលិន បានបញ្ជាក់នៅលើបណ្ដាញថា “ត្រៀមៗ បងប្អូន ចាប់ពីថ្ងៃស្អែកនេះតទៅ នៅទីប្រជុំជន លើសួនកុមារនឹងមានឧបករណ៍ ហាត់ប្រាណដាក់ជូនពុកម៉ែបងប្អួន សំរាប់ហាត់ប្រាណ ដើម្បីសុខភាពហើយ ជាពិសេស នៅទីនេះមានលក់ម្ហូបអាហារ បង្អែមឆ្ងាញ់ៗ និងសំលៀកបំពាក់ស្អាតៗ តែតំលៃសមរម្យថែមទៀតផង” “សូមចូលរួមថែរក្សាអនាម័យ កុំភ្លេចខ្លួនពីវិធានការការពារ មេរោគជម្ងឺកូវីដ – ១៩” “លើសពីនេះ ការហាត់ប្រាណ ត្រូវរក្សាគម្លាត ១ម៉ែត្រកន្លះ ត្រូវពាក់ម៉ាស់ លាងដៃអោយបានញឹកញាប់ និងសូមបងប្អូនទាំងអស់ ចូលរួមថែរក្សាអនាម័យ ឧបករណ៍ហាត់ប្រាណរបស់យើង អោយបានល្អអាចប្រើប្រាស់បានយូរអង្វែង” ។
គួរបញ្ជាក់ថា សម្រាប់ខេត្តប៉ៃលិន គេធ្លាប់ឃើញមានការដាក់ទោង ប្រដាប់ក្មេងលេង និងសម្ភារៈហាត់ប្រាណ មួយចំនួននៅលើសួនកុមារនេះដែរ តែក្រោយមកក៍បានខូចខាតអស់ និងត្រូវបានលើកចេញ ។
ឆ្លើយតបទៅនឹងសារ របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនខាងលើ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសពលរដ្ឋនៅទីរួមខេត្តប៉ៃលិនតែម្តង បានសម្តែងការសាទរ និងសប្បាយរីករាយ ព្រោះពួកគាត់អាចមានកន្លែងហាត់ប្រាណ ដោយមិនចាំបាប់ចំណាយថវិកា ពិសេសការរៀបចំរបៀបនេះវាធ្វើឲ្យទីតាំងនេះ មានសម្រស់និងកាន់តែទាក់ទាញថែមទៀតផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ