ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
លោក តេងសារឿនមេភូមិស្ទឹងតូច បានចេញលិខិតបំភ្លឺបញ្ហាដីទំនាស់នៅឃុំកំពង់ល្ពៅ
Fri,05 February 2021 (Time 09:03 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 379នាក់)

ខេត្តបាត់ដំបង៖បន្ទាប់ពីមានបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយវាយប្រហារលោក តេងសារឿន តាមប្រព័ន្ធហ្វេសប៊ុកថាលោក និងបក្យពួកបាននាំគ្នាទៅរំលោភដីប្រជាពលរដ្ឋនៅភូមិស្ទឹងតូចឃុំកំពង់ល្ពៅ ស្រុក សំឡូតមក។
អង្គភាពយើងកាលពីរសៀលថ្ងៃទី០១ ខែកុម្ភះឆ្នាំ២០២១ បានធ្វើការទំនាក់ទំនងទៅលោកតេងសារឿនមេភូមិស្ទឹងតូចដើម្បីសុំការបកស្រាយជុំវិញករណីនេះលោកបានមានប្រសាសន៍ថាការពិតលោកពុំបានទៅរំលោភយកដីដូចការចោទប្រកាន់ដោយពុំមានមូលដ្ឋានច្បាស់លាស់នោះឡើយ។
យោងតាមលិខិតបំភ្លឺមួយច្បាប់របស់លោកតេងសារឿន មេភូមិស្ទឹងតូចដែលបានផ្ញើមកការិយ៉ាល័យនិពន្ធនាយកសារព័ត៌មានយើង កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២១ មានខ្លឹមសារដូចខាងក្រោម។
ខ្ញុំបាទឈ្មោះ តេងសារឿន បច្ចុប្បន្នជាមេភូមិ ស្ទឹងតូចសូមស្រាយបំភ្លឺប្រវត្តិដើមមេឃុំឈ្មោះមែនចិប បានចែកព្រំប្រទល់ឲ្យភូមិនិមួយៗគ្រប់គ្រងជាភ្នែកច្រមុះរបស់ឃុំ។
ភូមិអូរជាំនិងភូមិស្ទឹងតូចយកអូរកាត់ស្លឹកត្រចៀកខាងក្រៅហៅអូរស្ងួតធ្វើជាព្រំប្រទល់របស់ភូមិទាំងពីរ។
ប្រជាជនភូមិអូរជាំនិងភូមិស្ទឹងតូចបងប្អូនមួយចំនួនបានកាប់ទន្ទ្រានពីឆ្នាំ១៩៩៩ គឺឲ្យពួកគាត់ថែរក្សាមានប្រកាន់ថាដីភូមិនេះឬដីភូមិនោះឡើយ។
ចំណែកភូមិស្ទឹងតូចនាឆ្នាំ២០០០ដល់ឆ្នាំ២០០៣ បាននាំគ្នាចែកគ្រួសារពុំមានដីដូចៗគ្នានោះទេ។រហូតដល់ឆ្នាំ២០១១ មានក្រុមហ៊ុនមួយចូលមកទិញដីនៅភូមិស្ទឹងតូចប្រជាជនភូមិស្ទឹងតូចនិងភូមិកណ្តាលខ្លះបានលក់ឲ្យក្រុមហ៊ុន។
ក្រោយពេលលក់ដីឲ្យក្រុមហ៊ុនរួចពួកគាត់ឈប់ទៅកាប់ឆ្កាដំណាំនៅទីនោះទៀតឡើយ៥ឆ្នាំក្រោយមកទើបដីនោះបានក្លាយជាដីព្រៃវិញ។
ទើបអ្នកភូមិអូរជាំបាននាំគ្នាមកកាប់ទន្រ្ទានដាំដុះជាបន្តបន្ទាប់រហូតចូលប៉ះដីរបស់ប្រជាជននៅភូមិស្ទឹងតូចដែលបានលក់ឲ្យលក់ឲ្យក្រុមហ៊ុនព្រមទាំងបានទទួលលុយគ្រប់ៗគ្នា។
ក៏ប៉ុន្តែក្នុងនោះមានអ្នកផ្សេងចូលមកទន្រ្ទានយកទើបកើតមានបញ្ហាឈ្លោះប្រកែកមានការប្តឹងផ្តល់រហូតមកដល់សព្ទថ្ងៃនេះសូមឯកឧត្តម ងួនរតន អភិបាលខេត្តបាត់ដំបងជួយរកដំណោះស្រាយកុំឲ្យប្រជាជនប្តឹងតវ៉ាគ្នាតទៅទៀតផង។
សូមបញ្ជាក់ថា៖ ប្រជាជនភូមិស្ទឹងតូចដែលបានលក់ដីគាត់មានឯកសារមេភូមិមេឃុំទទួលដឹងឮឯខ្លះទៀតទទួលស្គាល់ដល់អភិបាលស្រុកសំឡូតផងដែរ។
គួរបញ្ជាក់ថា ការបង្ហោះតាមហ្វេសប៊ុករបស់ប្រជាជនភូមិអូរជាំនោះគឺជាព័ត៌មានមិនពិតមិនតែប៉ុណ្ណោះពួកគាត់ម្នាក់ៗបានទន្រ្ទានយកដីរហូតទៅដល់ទំហំ៣០ហិកតា អ្នកខ្លះទំហំ២៥ហិកតា ខ្លះទៀតទំហំ១០ហិកតា ក៏មាន។
ពួកគាត់នាំគ្នាធ្វើដូចច្នេះចុះប្រជាជននៅភូមិស្ទឹងតូចដែលមានគ្រួសារអត់មានដីតើឲ្យពួកគាត់សង្ឃឹមអ្វីទៅដោយគាត់មករំលោភយកដីបែបអនាធិបតេយ្យគ្មានប្រាប់អាជ្ញាធរឬមេភូមិស្ទឹងតូចឲ្យបានដឹងឮផងសួរថាដីកន្លែងនេះមានម្ចាស់កាន់កាប់ហើយឬនៅពួកគាត់មិនបានទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានសោះគឺធ្វើអ្វីតាមតែអំពើចិត្តដោយពុំខ្លាចច្បាប់អ្វីបន្តិចសោះ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ