ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ពលរដ្ឋក្រីក្រ៦៣គ្រួសារ រស់នៅភូមិធម្មជាតិ សម្តេចតេជោ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សំណូមពរដល់អាជ្ញាធរខេត្ត នឹងសម្តេចតេជោ ជួយពិនិត្យលើសំណើរសុំដីស្រែសម្រាប់បង្ករបង្កើនផលរបស់ពួកគាត់
Thu,04 February 2021 (Time 06:21 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 218នាក់)

ព្រះវិហារ៖ ប្រជាពលរដ្ឋក្រីក្រ ប្រមាណ៦៣ គ្រួសារ រស់នៅភូមិធម្មជាតិ សម្តេចតេជោ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សំណូមពរមកដល់អាជ្ញាធរខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត នឹង សម្តេចតេជោ នាយករដ្ឋមន្រ្តី មេត្តាជួយពិនិត្យទៅលើសំណើសុំដីស្រែសម្រាប់បង្ករបង្កើនផល ដល់ពួកគាត់ ពីព្រោះពួកគាត់បានដាក់សំណើរនេះ មកឃុំគឺកន្លងមកយូឆ្នាំហេីយមកទល់ពេលនេះគឺមានរយះពេល៦ឆ្នាំហេីយ គិតចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ ។
ជុំវិញទុកកង្វល់របស់ពួកគាត់ជាពលរដ្ឋខាងលើពួកគាត់បានធ្វើការស្នេីសុំតាមរយះអ្នកសារ ព័ត៌មានយេីង មេត្តា ជួយផ្សព្វផ្សាយ នឹងពាំនាំពាក្យមកដល់អាជ្ញាធរខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត នឹងជាប្រធានក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក៍ដូចជា សម្តេច តេជោ ប្រមុខរាជរដ្ឋាភិបាល មេត្តាជួយពិនិត្យលើបញ្ហាពួកគាត់ ផង ដោយសារតែពួកគាត់ខ្លះជាអតីតះគ្រួសារទ័ព ដែលឈជើងនៅសមរភូមិមុខ ហេីយពួកគាត់ជាអតីតអ្នកភូមិគ១ ក្បែប្រាសាទព្រះវិហារ ។
ពួកគាត់សំណូមពរ បេីបានដីមិនបានដីសូមអាជ្ញាធរខេត្ត ផ្តល់ជាដំណឹងដល់ពួកគាត់ផង ព្រោះ សំណើនេះពួកគាត់បានដាក់ពាក្យស្នេីសុំរយះពេល៦ឆ្នាំហេី យមុនការបោះឆ្នោត ។
លោក ប្រាក់ ភី មេឃុំស្រឯម ពាក់ព័ន្ធ នឹងបញ្ហានេះ លោកក៍បានទទួលស្គាល់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំរបស់លោកខាងលើ ពួកគាត់ពិតជាបានដាក់ពាក្យមកឃុំ សុំដីស្រែសម្រាប់អាស្រ័យផល ពិតប្រាកដមែនគឺចាប់តាំងពីឆ្នាំ២០១៥ រហូត មកទល់ពេលនេះ ប៉ុន្តែ រឿងពួកគាត់ បានដីមិនបានដី លោកមិនទាន់ដឹងនៅឡើយទេ ដោយសារសំណើរនេះលោកបានដាក់ស្នេីមកខេត្តហេីយ ម្យ៉ាង ទេៀត ដោយសារតែពួកគាត់៦៣គ្រួសារនេះ បានមកដាក់ពាក្យស្នេីសុំនៅក្រោយពេលដែល ពលរដ្ឋ១០៤៥គ្រួសារបានដាក់ពាក្យ ក្នុងដំណាក់កាលទី២នេះ ក្នុងពេលបច្ចុប្បន្ននេះខាងអាជ្ញាធរខេត្តនឹងមន្ទីរពាក់ព័ន្ធកំពុងតែដោះស្រាយទៅលើ ពលរដ្ឋ ១០៤៥គ្រួសារ អោយចប់រួចរាល់សិន ។ ដោយ ប្រាក់ សុភាស់

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ