ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
លោក អ៊ុ រាត្រីបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៥ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
Thu,04 February 2021 (Time 01:47 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 134នាក់)

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៥ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹក ថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យដោយមានការចូលរួម លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញ មន្ត្រីរដ្ឋបាលក្រុង ស្រុក រដ្ឋបាល ឃុំ សង្កាត់និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។ក្នុងកិច្ចប្រជុំនោះលោកបឹង គឹមសឹង បានមានប្រសាសន៍ថា៖ចាប់ពីថ្ងៃទី ១ខែមករាឆ្នាំ២០២១នេះខេត្តការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក ការិយាល័យផែនការ និងហិរញ្ញវត្ថុរបស់រដ្ឋបាលខេត្ត និងស្មៀនឃុំ សង្កាត់ ត្រូវដំណើរការបូកសរុបនិងគូរផ្គងតួរលេខនៃការអនុវត្តចំណូល ចំណែកថវិការបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ឆ្នាំ ២០២០ ជាមួយរតនាគារខេត្ត រួចផ្ញើទៅកាន់មន្ទីរសេដ្ឋកុច្ចនិងវត្ថុនិងហិរញ្ញវត្ថុខេត្តឲ្យបានមុនថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ២០២១ នេះជាកំហិត។លោកបានបញ្ជាក់ឲ្យដឹងទៀតថា៖មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវផ្ញើរបាយការណ៍ស្តីពីការបិទបញ្ជីថវិកាដោយមានភ្ជាប់នូវរបាយការណ៍បូកសរុបការងារអនុវត្តចំណូលចំណែកថវិកាមកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន២ច្បាប់និងក្រសួងមហាផ្ទៃចំនួន១ច្បាប់ដើមយឺតបំផុតត្រឹមថ្ងៃទី ២៦ខែកុម្ភៈឆ្នាំ២០២១ នេះដើម្បីឲ្យអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការបូកសរុបនិងរៀបចំនូវរបាយការណ៍សម្រេចទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិនឹងដាក់បញ្ចូលទៅក្នុងជំពូកមួយនៃសេចក្តគព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយសារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិនេះវាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍ក្រោមជាតិរៀបចំគម្រោងថវិកាឆ្នាំ២០២០របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងសាកសិទ្ធភាពធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាននិងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋរដ្ឋាភិបាលថ្នាក់ក្រោមជាតិ។លោកបានបញ្ជាក់ថាដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើទំនើបបកម្មនិងការពង្រឹងប្រព័ន្ធថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិស្រើបតាមត្រប់ខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈនិងថវិកាឆ្នាំ២០២១
របស់រដ្ឋបាលបានកំណត់គោលដៅហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ ២០២១ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយ។ក្នុងកិច្ចប្រជុំនោះដែរលោកអ៊ុរាត្រីបានបញ្ជាក់ឲ្យដឹងទៀតថាអភិបាលក្រុងស្រុកប្រធានការិយាល័យរដ្ឋបាលហិរញ្ញវត្ថុស្រុក ក្រុងលោកឃុំ សង្កាត់ស្មៀននិងមន្ត្រីពាក់ព័ន្ធក្រោយពីបានចូលរួមកិច្ចប្រជុំនេះហើយត្រូវយកចំណេះដឹងនិងសមត្ថភាពគួបផ្សំបទពិសោធន៍ការងារដើម្បីធានាបានពិតប្រាកដថាការរៀបចំគម្រោងថវិកាឆ្នាំ២០២១នេះអាចសម្រេចបានសមទ្ធិផលតាមគោលដៅសូចនាករដែលបានកំណត់ថវិកាឆ្នាំ២០២១ នេះជាការត្រៀមចាប់ផ្ដើមនិងដំណើរឆ្ពោះទៅរករបស់ថ្មីនៃការគ្រប់គ្រងថវិកាស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២១នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ