ព្រៃវែងៈ មេគយបន្ទាយចក្រីៈ លោក ហង្ស វណ្ណ ប្រធានច្រកទ្វារ ព្រំដែនអន្តរជាតិ ចក្រី កំពុងសប្បាយចិត្ត និងអោយកូនចៅប្រមូលលុយ តាមរយៈក្រុមឈ្មួញរកស៊ីដឹកស្រូវ លក់ទៅអោយឈ្មួញនៅប្រទេសវៀតណាម មួយថ្ងៃៗរាប់រយឡាន ហើយក្នុងមួយឡានៗយកកំរ៉ៃចំនួន២០០០០រៀល(ពីម៉ឺនរៀល) ឡានទាំងនោះចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ ចក្រី ក្នុងឃុំបន្ទាយចក្រី ខេត្តព្រៃវែង(ថាតើលុយទាំងនោះ ចូលក្នុងថវិការជាតិ ឬចូលហោប៉ាវលោក ហង្ស វណ្ណផ្ទាល់) ទាំងនេះជាកាលើកឡើងរបស់ក្រុមឈ្មួញដែលបានបង់លុយជូនមន្ត្រីនៅទីនោះ ពួកគាត់បានបន្តថាៈ ការរកស៊ីរបស់ពួកគាត់សព្វថ្ងៃគឺមានការលំបាកណាស់ បង់អោយស្ទើគ្រប់កន្លែងទាំងអស់ ទើបបានដឹកស្រូវចេញទៅលក់បាន ដូចនេះការចំណេញគឺបានតិចតួចណាស់ ព្រោះថាយើងបែងចែកច្រើនពេក ហើយក៏សំណូមពរដល់លោក ប្រធានច្រកផងដែរ សូមកុំយកជើងសារពីពួកគាត់ច្រើនពេក ទុកអោយពួកគាត់បានរស់ខ្លះផង ហើយការធ្វើបែបនេះបានធ្វើអោយស្រូវខ្មែរយើង ពិបាកនិងទិញថ្លៃពីប្រជាកសិករណាស់ ព្រោះចំណាយច្រើនគ្រប់បែបយ៉ាងក្រុមឈ្មួញទាំងនោះសំណូមពរដល់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង មេត្តាពិនិត្យនូវទុក្ខលំបាករបស់ពួកគាត់ផង បើនៅតែបន្តធ្វើសកម្មភាពឆ្លៀតឳកាសបន្តទៀត ពួកកាត់រកស៊ីសព្វថ្ងៃ បានត្រឹមតែរកចិញ្ចឹមមន្ត្រីច្រកតែប៉ុណ្ណោះ។ដូចនេះសូមឯកឧត្តមប្រធាន មេត្តាសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ស្របពេលកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ-១៩ គ្រប់កន្លែងនេះផង។ ពលរដ្ឋ ក្រុមរកស៊ីទាំងនេះ សង្ឃឹមថា ថ្នាក់លើនិងជួយពិនិត្យព្រមទាំងមានវិធានការចំពោះ លោក ហង្ស វណ្ណ មេគយច្រកព្រំដែនបន្ទាយចក្រី ដែលទើបឡើងតំណែងថ្មីនេះផង។នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ អង្គភាពយើងខ្ញុំ មិនអាចសុំការបំភ្លឺ ពី លោក ហង្ស វណ្ណ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិ ចក្រី បានទេ ដោយមិនមានលេខ សំរាប់ទំនាក់ទំនងៈ ហើយអង្គភាពយើងខ្ញុំរង់ចាំបកស្រាយ និងបំភ្លឺនៅរាល់ម៉ោងធ្វើការ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ