ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីកាឃុំខ្លួនលោកលី ឧសុភា ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តរតនគិរី ពាក់ព័ន្ធករណីក្លែងឯកសារដីធ្លី
Wed,17 February 2021 (Time 09:42 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 196នាក់)

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងបន្ទាប់ពីគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង បានបើក កិច្ចប្រជុំឯកភាពឱ្យគណកម្មការចម្រុះដឹកនាំដោយឯកឧត្តមជេត ខេមរាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះធ្វើការបង្ក្រាបករណីកាប់ទន្ទ្រានដីព្រៃនិងអង្កេតស្រាវជ្រាវករណីចេញប័ណ្ណកាន់កាប់ដីធ្លីលើដីព្រៃស្រោងរបស់រដ្ឋនៅទូទាំងខេត្តស្ទឹងត្រែងនាពេលកន្លងមក ព្រះរាជអាជ្ញាបានអង្កេតឃើញ ឈ្មោះលី ឧសភាអតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តស្ទឹងត្រែង បច្ចុប្បន្នជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរីយោដីខេត្តរតនៈគីរី បានចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ហៅថាប័ណ្ណរឹង មិនប្រក្រតីចំនួន 77 ប័ណ្ណលាតសន្ធឹងលើផ្ទៃដី អភិរក្សជីវៈចម្រុះព្រៃការពារព្រៃស្រោង ចំនួន 528 ហិកតា ស្ថិតនៅឃុំចំនួន 2គឺនៅឃុំសំអាងនិងឃុំអន្លុងជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងុ។
ក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ 227 ចុះថ្ងៃទី 13ខែ សីហាឆ្នាំ 2020 របស់ឯកឧត្តមជេត ខេមរៈព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងបានបានសន្និដ្ឋានថា ឈ្មោះលី ឧសភា បានចេញប័ណ្ឌកាន់កាប់ដីធ្លីលើដីព្រៃស្រោងតំបន់ការពារអភិរក្សជីវៈចម្រុះ ដោយអត់មាន ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋទេ ហើយក៏អត់មាន ការផ្ទេរកម្មសិទ្ធិពីមួយទៅមួយដែរគឺចេញប័ណ្ណកម្មសិទ្ធិអោយចំពោះបុគ្គលតែម្នាក់ប៉ុណ្ណោះ។ ដូច្នេះជាព្រះរាជអាជ្ញាគប្បីត្រូវគ្រីស្ទឃុំខ្លួនជនត្រូវចោទឈ្មោះលីឧសភា ដើម្បីធានារក្សាជនត្រូវចោទ អោយតុលាការចាត់ការតាមនីតិវិធីនៃច្បាប់។
បច្ចុប្បន្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែងបានកំពុងតែចាត់ការទៅលើសំណុំរឿងខាងលើហើយដាក់ឈ្មោះលីឧសភាអោយស្ថិតនៅក្រោមការត្រួតពិនិត្យបស់តុលាការ ។
ដោយឡែកឈ្មោះលី ឧសុភាបានកំពុងបំពេញការងារជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តរតនគិរី ។
ពាក់ព័ន្ធករណីចេញប្លង់រឹងប័ណ្ណកាន់កាប់ដីធ្លីមិនប្រក្រតីនេះ ឯកឧត្តមឆាន់ សាផានរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម បានផ្ដាំផ្ញើដល់ប្រធានមន្ទីរទាំងអស់ថា ឯកសារប័ណ្ណកាន់កាប់ដីធ្លីអត់មានអាជ្ញាយុកាលនោះទេ។ ករណីប្រធានមន្ទីរដែនដីរូបណា ចុះហត្ថលេខាលើឯកសារដីធ្លីខុសប្រក្រតី ហើយតុលាការរកឃើញ ប្រធានមន្ទីរដែនដីរូបនោះគីត្រូវមកទទួលទោសតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ