ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
មេគយចល័តតំបន់៥ ឈួន សោភា ល្បីពុករលួយ និងចាប់ឡានយោធិន ឈានដល់តូចចិត្តចងក សម្លាប់ខ្លួននោះ ពេលនេះថ្នាក់លើដកបញ្ឈរជើងហើយ
Wed,17 February 2021 (Time 10:06 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 266នាក់)

ភ្នំពេញ, បើតាមប្រភពច្បាស់ការពីអគ្គនាយក ដ្ឋានគយនិងរដ្ឋាករ បានអោយដឹងថា បន្ទាប់ពីមានការរិះគន់ខ្លាំងទៅលេីទង្វើរបស់ លោក ឈួន សោភា ប្រធានគយចល័តតំបន់ ៥ ចាប់រថយន្តអង្គភាពយោធាការពារព្រំដែន រហូតបណ្ដាលអោយទាហានការពារព្រំដែនម្នាក់តូចចិត្តរត់ទៅចងកសម្លាប់ខ្លួននោះ។ពេលនេះ ថ្នាក់លេីបានដកបុគ្គលឈួន សោភា ឡេីងមកអគ្គនាយកដ្ឋានគយ និង រដ្ឋាករ ដេីម្បីស៊េីបអង្កេតរកអោយឃើញរឿងពិត ខណ:បុគ្គលនោះជំនាញពុករលួយ។
ប្រភពបានអោយដឹងទៀតថា, លោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ត្រូវបានថ្នាក់លេីតែងតាំងអោយឡេីងជាប្រធានស្ដីទីជំនួសលោក ឈួន សោភា ។
គួរបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានបញ្ជូនក្រុមការងារមួយក្រុមចុះទៅស្រាវជ្រាវករណីទាហានការពារព្រំដែន ៥០៣ ចងកសម្លាប់ខ្លួន ដោយសារតែតូចចិត្តចំពោះលោក ឈួន សោភា ចាប់រថយន្តអង្គភាព ។
ក្រុមការងារបានបញ្ចប់ការងារស្រាវជ្រាវនៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយបានរកឃេីញថា រថយន្តដែលគយចល័តតំបន់៥ ចាប់នោះគឺពិតជារថយន្តអង្គភាពដែលបានចុះបញ្ជីនៅ អគ្គនាយកដ្ឋានសំភារៈ បច្ចេកទេស ក្រសួងការពារជាតិ ប្រាកដមែន ។
ក្រុមការងារនឹងធ្វើរបាយការណ៍គោរពរាយការណ៍ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ដេីម្បីពិនិត្យសម្រេច ។
ដោយឡែកលោក ឈួន សោភា មេគយចល័តតំបន់៥ នេះ ត្រូវបានគេទទួលស្គាល់ថាជាកំពូលមនុស្ស គាបសង្កត់អ្នករកស៊ី នឹងដាក់ខែជាមួយនឹងឈ្មួញរកស៊ីខុសច្បាប់ ទំនិញរត់ពន្ធជាដើមលនិងល។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ