ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ក្រុមចោរឆក់ នៅក្រុងក្រចេះត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះបង្ក្រាបបានហើយ។
Thu,11 February 2021 (Time 11:41 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 223នាក់)

នៅថ្ងៃទី១០.០២.២០២១ វេលាម៉ោង ៨:៣០នាទី កម្លាំងនគរបាលក្រុងក្រចេះ បានធ្វេីការឃាត់ខ្លួនជនសង្ស័យឈ្មោះ នុត សម្បត្តិ ហៅតឺម ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ពាក់ពន្ធ័ករណីអំពេីលួច(ឆក់កាបូប) ប្រព្រឹត្តកាលពីថ្ងៃទី០៣.០២.២០២១ វេលាម៉ោងជាង៨យប់ នៅចំណុចទួលបុសបិន្ត ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
បញ្ចាក់ កាលពីថ្ងៃទី០៣.០២.២០២១ វេលាម៉ោងជាង៨យប់ ឈ្មោះ លិត នី ភេទស្រី អាយុ ៤៩ឆ្នាំ និងឈ្មោះ វង់ ម៉ាឡេ ភេទស្រី អាយុ ៤២ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ បានជិះម៉ូតូចេញពីកម្មវិធីការត្រឡប់មកផ្ទះវិញ លុះមកដល់កន្លែងកេីតហេតុខាងលេីត្រូវបានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូមកក្បែរធ្វេីសកម្មភាពឆក់ដណ្តេីមយកកាបូបពីដៃរបស់ឈ្មោះ លិត នី ប៉ុន្តែយកមិនបានក៏ជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។
ពេលទទួលបានព័ត៌មានភ្លាម ជំនាញនគរបាលក្រុងក្រចេះ បានធ្វេីការស៊េីបអង្កេតស្រាវជ្រាវជាបន្តបន្ទាប់ និងកំណត់បានមុខសញ្ញាជនសង្ស័យដោយមានការចង្ធុលបង្ហាញពីលោក ឧត្តមសេន៏យ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងមានការ សម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ រហូតមកដល់ថ្ងៃទី១០.០២. ២០២១ វេលាម៉ោង ៨:៣០នាទី ជំនាញនគរបាលក្រុងក្រចេះ បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ នុត សម្បត្តិ ហៅតឺម ខណៈដែលជនសង្ស័យរូបនេះកំពុងសម្ងំលាក់ខ្លួននៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
តាមចម្លេីយសារភាពរបស់ជនសង្ស័យឈ្មោះ នុត សម្បត្តិ ហៅ( តឺម)បានសារភាពថាខ្លួន និងបក្យពួកពិតជាបានប្រព្រឹត្តិពិតប្រាកដម៉ែន។
យោងតាមការបញ្ជាក់ពី លោក វរ:សេនីយ៍ ឯក អេង ហឿន អធិការនគរបាលក្រុងក្រចេះនៅ ថ្ងៃ.ខែ.ឆ្នាំដដែល វេលាម៉ោង៩:១០នាទីជំនាញនគរបាលក្រុងក្រចេះ បានបន្តទៅឃាត់ខ្លួនបក្យពួក០២នាក់បន្តទៀត។
១-ឈ្មោះ នាក់ សុបញ្ញារាជ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ និង ២-ឈ្មោះ អ៊ូ វាំងសេតរដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ដកហូតបានម៉ូតូចំនួន០១គ្រឿង (ជាមធ្យោ បាយជិះធ្វេីសកម្មភាព)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេីកំពុងតែបន្តនីតិវិធីដើម្បីបញ្ចូនទៅតុលាការ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ