ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យស្ថានភាពការកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹក នៅតំបន់បឹងទន្លេសាបភូមិសាស្ត្រខេត្តបាត់ដំបង ដែលឈ្មួញខិលខូចទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជន
Wed,08 December 2021 (Time 08:15 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 332នាក់)

(បាត់ដំបង)៖ ការចុះពិនិត្យមើលស្ថានភាពដីព្រៃលិចទឹកនេះ បានធ្វើឡើងនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអមដំណើរពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
ឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការអន្តរក្រសួង ចុះពិនិត្យមើលស្ថានភាព នៃការកាន់កាប់ដីរដ្ឋនៅ ទីតាំងបង្គោលព្រំប្រទល់ដីតំបន់២ និងដីតំបន់៣ ត្រង់ចំណុចបឹងអាញ៉ូត ឃុំតាម៉ឺន ស្រុកថ្មគោល និងទីតាំងដីព្រៃលិចទឹក ដែលរងការកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុង ចំណុចក្រពើស្គម ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលឈ្មួញខិលខូចបានទន្ទ្រានចូលយកធ្វើ ជាកម្មសិទ្ធិឯកជនរបស់ខ្លួន។
ការចុះពិនិត្យមើលភាពជាក់ស្តែង នៃការកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹក នៅតំបន់បឹងទន្លេសាបភូមិសាស្ត្រស្រុកថ្មគោល និងទីតាំងដីព្រៃលិចទឹក ដែលរងការកាប់ទន្ទ្រានក្នុងភូមិសាស្រ្ដស្រុកឯកភ្នំនេះ គឺដើម្បីស្រង់ទិន្ន័យឱ្យ បានច្បាស់លាស់ ដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំកំពូលពិនិត្យនិងសម្រេចតាមផ្លូវច្បាប់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្មីៗនេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។
សម្តេចបានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យដឹកនាំកិច្ចប្រជុំក្រសួង ស្ថាប័នពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច ក្នុងការចុះពិនិត្យ បង្ក្រាប និងរឹបអូសដីដែលបានកាប់ទន្ទាននោះមកវិញ។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភា កម្ពុជាដឹកនាំដោយលោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និងចាត់វិធានការជាបន្ទាន់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ