ស្រុកបូទុមសារគ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនិងថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២១នៅវត្តអង្គសិលាមុន្នីថ្មស ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសារគ ខេត្តកោះកុង ។បានរៀបចំពិធីចាប់ឆ្នោតយកដីទ្បូដ៍ សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន យូញៀន ។ក្រោមកិច្ចដឹកនាំពី ឯកឧត្តម ទេព ធន រដ្ឋលេខាធិកាក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិកានៃ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី រួមជាមួយ លោកសុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារស្រុកបូទុមសារគ។សូមបញ្ជាក់ផងដែរថាដីដែលចែកជូនបងប្អូនប្រជាពលរដ្ឋនេះគឺគម្រោងបែងចែកដីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន យូញៀន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋដែលស្នើសុំដោះស្រាយគោលនយោបាយបន្ថែម ប្រភេទ៣ មានចំនួន ៨៦គ្រួសារ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ