ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
លោក នួន លីហួន ប្រធានមន្ទីរ និងលោកអនុប្រធានមន្ទីរ សាធារណ:ការនិងដឹកជញ្ជូនបានកាត់កម្ទេចចោលស្លាករថយន្តចំនួន ១.៣៥៨
Wed,13 January 2021 (Time 09:57 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 244នាក់)

ខេត្តស្វាយរៀង៖ស្លាកលេខចាស់ៗដែលប្រជាពលរដ្ឋបានស្នើសុំធ្វើការផ្ទេរកម្មសិទ្ធិរថយន្ត តាមបែបបទច្បាប់ ចំនួន ១.៣៥៨ ស្លាក ត្រូវបានកាត់កម្ទេចចោល។នេះបើយោងតាមលោកព្រំ ផូប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែមករាឆ្នាំ២០២១នេះថា;

ការកម្ទេចស្លាកលេខចាស់ៗនេះបានធ្វើឡើងនៅក្នុងបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលមានការចូលរួមពី លោក នួន លីហួន ប្រធានមន្ទីរ និងលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ និងមន្រ្តីដែលពាក់ព័ន្ធក្នុងការទទួលខុសត្រូវ ជាច្រើនរូបទៀតផងដែរ។

លោកបានបន្តថាមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការកាត់កម្ទេចផ្លាកលេខចាស់ៗ ដែលបន្សល់ពីការស្នើសុំរបស់ប្រជាពលរដ្ឋ បានធ្វើការផ្ទេរកម្មសិទ្ធ តាមបែបបទច្បាប់ត្រឹមត្រូវ និងរួចរាល់ជាស្ថាពរ ចាប់តាំងពីទទួលបានសេចក្តីណែនាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ បានចេញសេចក្តីប្រកាសនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងមក។

លោកព្រំ ផូបន្តថាសព្វថ្ងៃនេះប្រជាពលរដ្ឋដែលមានរថយន្តមិនទាន់ផ្ទេរកម្មសិទ្ធិគឺនៅតែបន្តមកធ្វើជារៀងរាល់ថ្ងៃនៅមន្ទីរសាធារណការខេត្តស្វាយរៀងហើយមន្ត្រីជំនាញយើងបានខិតខំសម្រួលឯកសារនានាដើម្បីមានភាពងាយស្រួលក្នុងការផ្ទេរកម្មសិទ្ធិនេះផងដែរ។

សូមបញ្ជាក់ថាការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត។

ចំពោះឯកសារតម្រូវ៖ ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំនិងមានបិតសំណៅលេខកាល់(តួឬសាក់ស៊ី)ដែលបានចម្លងជាក់ស្តែងពីយានយន្ត បណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ។

ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស) បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ត – លិខិតទិញលក់ – កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។ចំពោះ ទីតាំងនៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត៕ដោយជា រដ្ឋា

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ