ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ផ្ទុះអាវុធជិត ២០គ្រាប់ ក្នុងហាងផឹកសុី បណ្តាលឲ្យ មានអ្នករងរបួសជិត១០នាក់ ក្នុងនោះក៏មានមន្ត្រីប៉េអិម រងរបួសធ្ងន់ ១ នាក់ផងដែរ
Mon,22 November 2021 (Time 10:15 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 442នាក់)

ក្រុងប៉ោយប៉ែត៖ មានករណីផ្ទុះអាវុធ ជិត២០គ្រាប់ទាំងកណ្ដាលយប់ បណ្តាលឲ្យមានអ្នករងរបួសស្រាលជាច្រើននាក់ និងរបួសធ្ងន់ម្នាក់ ជាមន្ត្រីកងរាជអាវុធហត្ថមិនស្គាល់អត្តសញ្ញាណ បើយោងតាមប្រភពពីអ្នកកន្លែងកើតហេតុ ។
ហេតុការនេះកើតឡើង នៅចំណុច ហាងផឹកសុីមួយកន្លែងខាងមុខកាសុីណូ ប៉ារ៉ាមិច ស្តិតក្នុងភូមិសាស្ត្រ កាសុីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១ និង ២៥ នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ តាមប្រភពបានឲ្យដឹងថា ការផ្ទុះអាវុធនេះ បង្ករឡើងរវាងជនជាតិថៃ និង ជនជាតិខ្មែរ ដែលត្រូវបានគេដឹងថា មានតួនាទីជាមន្ត្រីប៉េអិម បន្ទាប់ពី ឈ្លោះប្រកែកនិង ប្រតាយប្រតប់គ្នា ក្នុងទូកុងតឺន័រ សំរាប់អង្គុយផឹកសុី ។
ដោយយោងតាមសេចក្តីរាយការណ៍ មកពីកន្លែងកើតហេតុ បានសារព័ត៌មានឲ្យដឹងទៀតថា ក្នុងហេតុការណ៍នេះ ផ្ទុះអាវុធជិត២០គ្រាប់ បណ្តាលឲ្យ មានអ្នករងរបួសជាង១០នាក់ ក្នុងនោះ មន្ត្រីប៉េអិមម្នាក់រងរបួសធ្ងន់ ត្រូវ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុ គេសង្កេតឃើញថា ក៏មានវត្តមាន របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និងអាជ្ញាធរ ក្នុងមូលដ្ឋានជាច្រើនទៀត បានចុះទៅទីតាំងនោះ ។
តែទោះជាយ៉ាងណាសារព័ត៌មានយើង គេនៅមិនទាន់ដឹងពីមួលហេតុនៅឡើយទេ ថាតើជនជាតិថៃ និង ជនជាតិខ្មែរ ដែលមានតួនាទី ជាមន្ត្រីប៉េអិម មានរឿងអ្វីនិងគ្នាអោយពិតប្រាកដនោះទេ ទើបឈានដល់ការផ្ទុះអាវុធដាក់គ្នាបែបនេះ។
ដោយក្នុងនោះដែរ បើតាមមតិមហាជនបានលើកឡើង ថា ប្រហែលជា ជនជាតិ ថៃ និង ជនជាតិខ្មែរ ជាមន្ត្រី ប៉េអិម ប្រហែលជា មានទំនាស់គ្នា ក្នុងការរកសុី ឬ ចែកភាគរយ គ្នាមិនត្រូវហើយ ទើបផ្ទុះអាវុធដាក់គ្នាទៅវិញទៅមកបែបនេះ ។
ជុំវិញបញ្ហាខាងនេះដែរនៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការ រង ទទួលផែន ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានប្រាប់សារព័ត៌មាន យើងឲ្យដឹងថា ករណីនេះលោកក៏មិនទាន់ច្បាស់ដែរ ដោយសារការងារនេះ ខាងកងរាជអាវុធហត្ថ ជាអ្នកធ្វើការ ។
រីឯលោក នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជ អាវុធហត្ថ ក្រុងប៉ោយប៉ែត សារព័ត៌មានយើង មិនអាចសុំការបំភ្លឺ បានទេដោយសារ ខលចូលជាច្រើនដង បែរជា គ្មានអ្នកទទួលទូរស័ព្ទ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ