ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
-លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំកងកម្លាំងនគរបាលសហការជាមួយអាជ្ញាធរមូល ដ្ឋានជួយប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុករុក្ខគីរី
Tue,16 November 2021 (Time 02:29 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 475នាក់)

ខេត្តបាត់ដំបង-នៅព្រឹកថ្ងៃចន្ទ១១កើតខែ កត្តិក ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមអនុសាសន៍របស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្ត ម សេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកងកម្លាំងនគរបាល សហ ការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលបានកេីតឡេីង នៅក្នុងឃុំបាសាក់ ស្រុករុក្ខគីរី កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១។
សូមជម្រាបជូនថា ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងប៉ុន្មានថ្ងៃកន្លងទៅ ជាហេតុបង្កឱ្យមានកំ ពស់ ទឹកហក់ឡេីងខ្ពស់ ហេីយបានបណ្តាលឱ្យមានជំនន់ទឺកភ្លៀង លលិចលង់លំនៅឋានប្រជាពល រដ្ឋក្នុងភូមិឈូក ភូមិកំរ៉ែង និងភូមិ ច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគីរី អស់ជាច្រេីនខ្នងនិងត្រូវនាំជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ។
ដោយសារស្ថានភាពបែបនេះទេីបលោកឧត្តមសេនីយ៍ទោ ស្នងការបានដឹកនាំកងកម្លាំងនរគបាលពីស្នងការដ្ឋានរួមជាមួយនគរបាលស្រុករុក្ខគីរីនិងអាជ្ញាធរមូលដ្ឋានចូលរួមជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ហេីយជាមួយនេះលោកស្នង ការបាន នាំយកនូវមី ព្រមទាំង ថវិកា មួយ ចំនួនប្រគល់ជូនពលរដ្ឋរងគ្រោះនៅទីនោះផងដែរ។
រហូតមកដល់ពេលរសៀលថ្ងៃដដែលនេះស្ថានភាពទឹកនៅប៉ែកខាងលើអាងស្តុកទឹកបាសាក់ ហាក់មានស្ថានភាពស្រកចុះបន្តិចហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ