ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ឯកឧត្តម មាស សុភា ចុះចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន200គ្រួសារ នឹងចែកពូជសត្វពរពែជូនសហគមន៍ជាំពេន នៅក្នុងស្រុករវៀងខេត្តព្រះវិហារ
Tue,26 October 2021 (Time 08:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 671នាក់)

ព្រះវិហារ ៖ប្រជាពលរដ្ឋចំនួន200គ្រួសារ មកពីភូមិបង្កើនផលចំនួន90គ្រួសារ នឹងមកពីភូមិត្រពាំងទន្ទឹមចំនួន130គ្រួសារ នឹងសហគមន៍ជាំពេន នៅក្នុងភូមិបង្កើនផលទទួលបានពូជសត្វពរពែរ ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានឯកឧត្តមមាស សុភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលកិច្ចការពិសេស នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំខេត្តព្រះវិហារដឹកនាំអំណោយសង្គ្រោះបន្ទាន់ យកទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពង់មានការខ្វះខាតនឹងជួបការលំបាកដោយសាជម្ងឺឆ្លងកូវីត19 ពិធីនេះបានធ្វើលើងកាលពីព្រឹកថ្ងៃទី24ខែតុលា ឆ្នាំ2021 ។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់ជាអំណោយ មានពូជសត្វពរពែរ នឹងអំណោយជាគ្រឿងឧបភោគបរិភោគ យកមកចែកជូនដល់ប្រជាពលរដ្ឋដែលកំពង់មានការខ្វះខាតដោយសាជម្ងឺឆ្លងកូវីត19 ឯកឧត្តម ប្រាក់ សុវណ្ណ បានបន្តថា នៅពេលដែលប្រជាជនជួបបញ្ហាការលំបាក តែងតែមានមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គណះបក្សប្រជាជន មកជួយដល់បងប្អូនយើងជានិច្ច ជាពិសេសគឺការពារអាយុជីវិតរបស់ប្រជា
ជនយើង តាមរយះផ្តល់សិទ្ឋសេរីភាព សុខសន្តិភាពនឹងការអភិវឌ្ឈន៍លើគ្រប់វិសយ័ ដូច្នេះយើងទាំងអស់គ្នារួមគ្នាជួយថែរក្សាការពារសុខសន្តិភាពនេះអោយស្ថិតស្ថេរគង់វង់ជារៀងរហូតតទៅ ។
ឯកឧត្តម មាស សុភា បានថ្លែងពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុកពីសំណាក់សម្តេចតេជោ នឹងសម្តេចគតិព្រិតបណ្ឌិតប៊ុនរ៉ា ហ៊ុន សែន ជូនដល់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងខេត្តព្រះវិហារ ឯកឧត្តម មាស សុភា បានអោយដឹងថា រាជរដ្ឋាភិបាលតែងតែគិតគូជានិច្ចជំពោះសុខនឹងទុកដល់ប្រជាជនយើងគ្រប់គ្នាមិនប្រកាន់បក្សពួកនិន្នាការនយោបាយ ជាពិសេសជីវភាពរស់នៅប្រចាំថ្ងៃ ទើបរាជរដ្ឋាភិបាល បានផ្តល់ជាពូជសត្វពរពែរចែកជូនដល់សហគមន៍ចិញ្ចឹមដើម្បីបានចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយើង ជាមួយគ្នានោះផងដែរ ឯកឧត្តម មាស សុភា បានរំលឹកដល់ប្រជាពលរដ្ឋយើងទាំងអស់ ចូលរួមថែរក្សាអ
នាអនាមយ័អោយបានត្រឹមត្រូវ ពិសេសចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល 3កុំ3ការពារដើម្បីជៀងវាងការឆ្លងជម្ងឺកូវីត19 ។ ខៀវ ផល្លា

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ