ខេត្តស្ទឹងត្រែង: ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងថ្មី នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តស្ទឹងត្រែង បន្ទាប់ពីឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលតែងតាំង មុខតំណែងជាអភិបាលខេត្តស្ទឹងត្រែង នាពេលកន្លងមក។ពីធីសំណេះនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យនៃរដ្ឋបាលខេត្ត និងមន្ត្រីរាជការសាលាខេត្តស្ទឹងត្រែងជាច្រើននាក់។ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាការជួបសំណេះសំណាលជាមួយមន្ត្រីរាជការរចនាសម្ព័ន្ធសាលាខេត្តនាពេលនេះជាការសម្តែងការគួសមនិងឲ្យបានស្គាល់គ្នាកាន់តែច្បាស់រវាងថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការដែលបម្រើការក្នុងរចនាសម្ព័ន្ធសាលាខេត្តស្ទឹងត្រែង ដើម្បីបង្កក្ខណៈងាយស្រួលក្នុងការអនុវត្តកិច្ចការងារឲ្យបានល្អប្រសើស្របតាមតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ឯកឧត្តម ស្វាយ សំអ៊ាង បន្តថាមន្ត្រីរាជការជាអ្នកបម្រើការជូនរាជរដ្ឋាភិបាលនិងអនុវត្តឲ្យបានគ្រប់ភារកិច្ចការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញប្រកបដោយការយកចិត្តទុកដាក់ទទួលខុសត្រូវ។ ជាមួយគ្នានេះឯកឧត្តមបានកោតសរសើដល់ការបំពេញភារកិច្ចការងារបានល្អរបស់មន្ត្រីរាជការសាលាខេត្តដែលប្រឹងប្រែងអនុវត្តដោយមិនគិតពីពេលវេលាឈប់សម្រាក់។ទន្ទឹមនិងការកោតសរសើនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានណែនាំ ដល់មន្រ្តី គ្រប់ឋានានុក្រម ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារស្របទៅ តាមជំនាញតួនាទីភារកិច្ច ការងារដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ត្រូវរួមសាមគ្គីគ្នា បំពេញភារកិច្ចការងារឲ្យ បានល្អ គោរពវិន័យការងារ និងគោរពគ្នាទៅវិញទៅមក ស្របតាមឋានានុក្រមការងារ ពិសេសត្រូវចេះបែងចែកភារកិច្ចការងារឲ្យបានល្អ ប់រូបត្រូវបង្កើនការសិក្សារៀន សូត្រនូវអ្វីដែលមានការខ្វះចន្លោះពីរៀមច្បងអ្នកជុំវិញខ្លួនក៏ដូចជាលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបាន ល្អ។បន្ទាប់ពីជួបសំណេះសំណាលនិងការណែនាំ ក៏ដូចជាផ្តល់អនុសាសន៍ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ជូននូវថវិកាផ្ទាល់ខ្លួនជូន ដល់មន្រ្តីរាជការសាលាខេត្តក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀលផងដែរ៕គួបញ្ជាក់ផងដែរថា ឯកឧត្តម ស្វាយ សំអ៊ាង អតីតៈអភិបាលខេត្តមណ្ឌលគិរី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ទេរភារកិច្ចការងារនិងតែងតាំងជាអភិបាលខេត្តស្ទឹងត្រែង និងត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាផ្លូវនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ