ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
អគារទីស្នាក់ការគណៈបក្សប្រជាជន ឃុំចំរើន មានតម្លៃជិត30000$ ដែលជាអំណោយរបស់ឯកឧត្តម មាស សុភា ត្រូវបានសម្ពោធកាតើខ្សែបូរដាក់អោយប្រើប្រាស់ជាផ្លូវការ
Tue,26 October 2021 (Time 08:33 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 675នាក់)

ព្រះវិហារ៖ អគារទីស្នាក់ការគណៈបក្សជាជនកម្ពុជាឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានតម្លៃជិត30000$ ដែលជាអំណោយរបស់ឯកឧត្តម មាសសុភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេស នឹងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ត្រូវបានសម្ពោធកាត់ខ្សែបូរដាក់អោយប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី25ខែតុលាឆ្នាំ2021 ។
លោក សំ លាងទ្រី ប្រធានក្រុមការថ្នាក់ខេត្តចុះជួយស្រុកសង្គមសង្គមថ្មី បានអោយដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ពីសេសឯកឧត្តមប្រធានគណៈបក្សខេត្តព្រះវិហារ ធ្វើអោយប្រទេសជាតិមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើអោយយើងមានលទ្ឋិភាពក៍សាងនូវហេដ្ឋារចនាសម្ពន្ឋ័ផ្សេងៗ ក្នុងនោះមានអគារទីស្នាក់ការគណៈបក្សប្រជាជនតាមបណ្តាលឃុំនៅទូទាំង51ឃុំសង្កាត់ផងដែរ លោក សំ លាងទ្រី បានបន្តអោយដឹងថា អគារទីស្នាក់ការគណៈបក្សប្រជាជនឃុំចំរើន មានទំហំ 9ម៉ែត្រគុណ10 ម៉ែត្រ សងំអំពីថ្មប្រកក្បឿង សង់នៅលើផ្ទៃដី 25ម៉ែត្រគុណ60ម៉ែត្រ បំពាក់គ្រឿងតុបតែងការិយាលយ័មួយកំប្លេចំណាយថវិកាថសាងសង់អស់ជិត30000$ ដែលជាថវិការរបស់ឯកឧត្តម មាស សុភា នឹងថវិការក្រុមការងារចុះជួយស្រុកសង្គមថ្មីផងដែរ ។
ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនខេត្តព្រះវិហារ បានអោយដឹងថា ក្រោយថ្ងៃរំដោះ7មករាឆ្នា1979 គណៈបក្សប្រជាជនក្រោមការដឹកនាំដ៍ឆ្នើមរបស់សម្តេចទាំងបីពិសេសសម្តេចតេជោ បានខិតខំស្តាប្រទេសពីបាទដៃទទេពីគំនរផេះផង់ ដៃម្ខាងការពារដៃម្ខាងកសាង បានធ្វើអោយប្រទេសជាតិយើងមានសុខសន្តិភាព សិរីភាពនឹងការអភិវឌ្ឈន៍លើគ្រប់វិសយ័ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវមានកាតព្វកិច្ចថែរក្សាការពារសុខសន្តិភាពនេះអោយបានគង់វង់យូអង្វែង សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត ។
ឯកឧត្តម មាស សុភា បានអោយដឹងថា មានថ្ងៃ7មករា ទើបមានថ្ងៃនេះ 7មករាជាថ្ងៃកំណើតទី2របស់ប្រជាជនខ្មែរយើងគ្រប់រូប 7មករា បានធ្វើអោយយើងរស់រានមានជីវិតសាជាថ្មីលើងវិញបន្ទាប់ពីបានផ្តួលរំលំរបបអាវខ្មៅ 3ឆ្នាំ8ខែនឹង20ថ្ងៃ ឯកឧត្តម មាស សុភា បានបន្តអោយដឹងទៀតថា ថ្ងៃ7មករា មិនត្រឹមធ្វើអោយជាតិយើងរស់លើងវិញទេ សូម្បីសាសនា នានាក៍ត្រូវបានរស់លើងវិញដូចគ្នាដែរ 7មករា នាំមកនូវការអភិវឌ្ឈន៍ មានផ្លូវ ស្ពាន សាលារៀន មន្ទីពេទ្យ វត្តអារាម នឹងសមតិផលផ្សេងៗជាច្រើនទៀតដែលបានកើតនឹងកំពង់
កើតជាបន្តបន្ទាប់ទៀត ។ ខៀវ ផល្លា

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ