ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ចែកជូនដល់កម្មករកម្មការនីជិត៤០០០នាក់នៅក្នុងស្រុកក្រគរ
Tue,26 October 2021 (Time 04:08 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 406នាក់)

ខេត្តពោធិ៍សាត់៖អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ចែកជូនដល់កម្មករកម្មការនីជិត៤០០០នាក់នៅក្នុងស្រុកក្រគរ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកម្មករកម្មការិនីនាថ្ងៃទី២៤ខែតុលាឆ្នាំ២០២១ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់កម្មករកម្មការនីដែលធ្វើការនៅរោងចក្រក្នុងស្រុកក្រគរ ។ ពិធីសំណេះសំណាលបានប្រារព្ធធ្វើនៅ០៣កន្លែងផ្សេងគ្នា ទី១នៅសាលាបឋមសិក្សាពុទ្ទ្រាមឃុំអូរណ្ដាន់, ទី២នៅវិទ្យាល័យហ៊ុន សែន១០មករាបឹងកន្ទួត, និងទី៣នៅបរិវេណរោងចក្រខ្សែកាបឃុំស្នារអន្សារ ស្រុកក្រគរ ។ក្នុងពិធីនេះមានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្ត និងមន្ត្រីរាជការក្នុងស្រុកមួយចំនួនទៀត។ កម្មករកម្មការិនីទាំង០៣កន្លែងនេះសរុបមានចំនួន៣៧២៦នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គក្រ មី០១កេស ត្រីខ០១យួរ ទឹកត្រីមួយយួរ ម៉ាស់មួយប្រអប់ និងថ្នាំសង្កូវមួយចំនួនទៀត។
បន្ទាប់ពីលោក លីវ សេងហ៊ីម អភិបាលនៃគណអភិបាលស្រុកក្រគរ មានមតិស្វាគមន៍និងរាយការណ៍អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសមិទ្ធផលដែលកើតមានក្នុងស្រុករួចមក ឯកឧត្តម ជាវ តាយ និង ឯកឧត្តម កែវ រតនៈបាននាំមកនូវការផ្តាំផ្ញើរសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេចបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្មួយៗកម្មករកម្មការិនីដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតខ្សែកាប រោងចក្រផលិតគ្រឿងអគ្គីសនី ក្នុងស្រុកក្រគរនេះ។ ជាក់ស្ដែងថ្ងៃនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានឲ្យរូបឯកឧត្តម នាំយកនូវអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា មកចែកជូនកម្មករកាម្មការិនីនៅទីនេះ ដើម្បីជួយសម្រួលជីវភាពបានមួយគ្រាក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងធ្វើយ៉ាងណានៅឆ្នាំ២៩២២ខាងមុខនេះ នឹងតម្លើងប្រាក់បន្ថែម០២ដុល្លារទៀតក្នុងមួយខែ ពីលើប្រាក់គោលចំនួន១៩៤ដុល្លារដើម្បីជួយលើកស្ទួយកម្រិតជីវភាពកម្មករកម្មការនី រួមចំណែកកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមមានប្រសាសន៍ថា នៅស្រុកក្រគរសព្វថ្ងៃនេះមានសមិទ្ធិផលធំៗជាច្រើន ធ្វើឲ្យក្មួយៗនៅក្នុងតំបន់មានការងារធ្វើ ទទួលបានថវិកាជាច្រើនទៅតាមជំនាញនិងកម្លាំងពលកម្ម។ ដូចនេះយើងត្រូវរួមគ្នាជួយថែរក្សាការពារនូវសមិទ្ធិផលទាំងនោះឱ្យបានល្អ ព្រោះវាជាឆ្នាំងបាយនិងជាជង្រុកសម្រាប់យើងទាំងអស់គ្នា។ ឯកឧត្តមបញ្ជាក់ថា នៅពេលខាងមុខនេះក្រុមការងារនិងរដ្ឋបាលខេត្តបានប្តេជ្ញារួមគ្នាធ្វើការអភិវឌ្ឍន៍សមិទ្ធិផលថ្មីៗបន្ថែមទៀត ដោយផ្តោតសំខាន់លើវិស័យឧស្សាហកម្មសិប្បកម្ម ទេសចរណ៍ កីឡា និងអភិរក្សធនធានជលផលនៅក្នុងស្រុកក្រគរឲ្យកាន់តែលេចធ្លោថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដោយផ្អែកទៅលើសក្តានុពលដែលមានស្រាប់នៅក្នុងតំបន់នេះ ដូចជារោងចក្រកាត់ដេរ រោងចក្រផលិតត្រង់ស្វូ រោងចក្រផលិតខ្សែកាប រោងចក្រផលិតគ្រឿងអគ្គីសនី និងរោងចក្រផលិតថាមមពលពន្លឺព្រះអាទិត្យជាដើម។ ជាមួយគ្នានោះក៏មានរោងចក្រផលិតរថយន្តហ្វតដែលកំពុងដំណើរការសាងសង់ ដែលអាចស្រូបយកកម្លាំងពលកម្មបានរាប់ពាន់នាក់ ដែលនេះគឺជាមោទនភាពមួយរបស់ខេត្តពោធិ៍សាត់យើង។ ឯកឧត្តមក៏បានអំពាវនាវដល់កម្មករកម្មការនីរោងចក្រទាំងអស់ គប្បីបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់និងអនុវត្តឲ្យបានជាប់ជាប្រចាំនូវវិធានការណ៍របស់រាជរដ្ឋាភិបាល(០៣ការពារ០៣កុំ) ព្រោះថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ យើងមិនអាចធានាបានទាំងស្រុងនោះទេ កត្តាសំខាន់ត្រូវចេះការពារដោយខ្លួនឯង គ្រួសារនិងសហគមន៍ ទើបរួចផុតពីការឆ្លងនៃជំងឺនេះ និងអាចឈានទៅបើកប្រទេសនិងសេវាកម្មផ្សេងៗឡើងវិញ នាពេលដ៍ខ្លីខាងមុខនេះ។
បន្ទាប់មកឯកឧត្តម កែវ រតនៈ ឯកឧត្តម ជាវ តាយ និងប្រតិភូអមដំណើរទាំងអស់ បានចូលមើលរោងចក្រផលិតខ្សែរកាបនិងរោងចក្រផលិតត្រង់ស្វូអគ្គីសនី ដែលកំពុងដំណើរការផលិតដ៍មមាញឹកនៅក្បែរផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសារវន្ត័ ឃុំស្នារអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់នោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ