ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
អយ្យការអមសាលាដំបូងខេត្តកោះកុង ដឹកនាំដោយលោកព្រះរាជអាជ្ញារង ចុះអនុវត្តសាលដីការស្ថាពរជូន លោក ទូច ស្រួយ បន្ទាប់ពីបានឈ្នះក្ដីលើសហដើមចោទនៅតុលាការកំពូល
Tue,26 October 2021 (Time 10:46 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 443នាក់)

ខេត្តកោះកុង : ឆ្លើយតបសេចក្តីសម្រេចលេខ : ០០១/២១ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងខេត្តកោះកុងដឹកនាំដោយព្រះរាជអាជ្ញារង វ៉ៃ ភារម្យ ក្រោមការសហការដោយមន្ត្រីក្រោមឱវាទខេត្ត កម្លាំងមានសមត្ថកិច្ចទាំងពីរប្រភេទ រដ្ឋបាលស្រុកស្រែអំបឹល និងមន្ត្រីជំនាញសុរិយោដីខេត្ត/ស្រុក បានចុះអនុវត្តសាលដីកាលេខ ២១៩ "ខ" ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ៣៨ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់តុលាការកំពូល ដែលទាក់ទងនិងរឿងដីក្នុងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ៥៣ប័ណ្ណ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
បន្ទាប់ពីបានតទល់គ្នាទៅតាមផ្លូវតុលាការអស់រយៈពេលជាច្រើនឆ្នាំ រវាងសហដើមចោទឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត, ឆាយ ប្រុស និងចុងចម្លើយឈ្មោះ ទូច ស្រូយ ទាក់ទងនិងរឿងដីក្នុងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបឹល ខេត្តកោះកុង តុលាការកំពូលបានរកឃើញការថា លិខិតផ្ទេរសិទ្ធិរបស់សហដើមចោទ ឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស មិនអាចយកមកតតាំងជាមួយប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលទ្រព្យរបស់ចុងចម្លើយ ឈ្មោះ ទូច ស្រូយ បានទេ ពីព្រោះថា លិខិតផ្ទេរសិទ្ធិរបស់ ឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស គឺធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០៦។ ឯចំណែកប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីរបស់ចុងចម្លើយ ឈ្មោះ ទូច ស្រូយ គឺអាជ្ញាធរមានសមត្ថកិច្ចបានទទួលស្គាល់ត្រឹមត្រូវតាមទម្រង់នៃច្បាប់ភូមិបាល តាំងពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៤ មុនកាលបរិច្ឆេទនៃលិខិតផ្ទេរសិទ្ធិរបស់ដើមចោទប្រហែលជិត ១០ឆ្នាំ ហើយប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះ គឺមានឋានានុក្រមតម្លៃគតិយុត្តិតាមច្បាប់ភូមិបាលខ្ពស់ជាងលិខិតផ្ទេរសិទ្ធិរបស់ដើមចោទ។ ដូច្នេះការទិញ-លក់ដីទំនាស់រវាងឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត ឆាយ ប្រុសនិងអ្នកលក់ដី គឺជាការលក់-ទិញដីលើដីដែលមានម្ចាស់កម្មសិទ្ធិរួចទៅហើយ។ លើសពីនេះទៅទៀត តាមរយៈលិខិតផ្ទេរសិទ្ធិការលក់-ទិញដីរវាងឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត ឆាយ ប្រុស និងភាគីអ្នកលក់ដី គឺធ្វើឡើងពុំស្របតាមស្មារតីមាត្រា ៦៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ដោយហេតុថា នៅក្នុងលិខិតផ្ទេរសិទ្ធិលក់-ទិញដីខាងលើពុំមានចុះថ្លៃលក់-ទិញដីទេ ពោលគឺទិញ-លក់ដោយមិនស្របច្បាប់។
ដូច្នេះតុលាការកំពូលបានសម្រេចអោយ ឈ្មោះ ទូច ស្រូយ ឈ្នះក្ដីលើដើមបណ្ដឹ ឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស នឹងបានចេញរូបមន្តអនុវត្ត លិខិតបញ្ជាក់ការចូលជាស្ថាពរនៃសាលដីកាលេខ២១៩ "ខ" ជូនលោក ទូច ស្រូយ ផងដែរ។
គួរបញ្ជាក់ផងដែរថា ការចុះអនុវត្តសាលដីការស្ថាពរជូនចុងចម្លើឈ្មោះ ទូច ស្រួយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង ៩.០០នាទីតទៅ និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ប្រធានមន្ទីរដែនដី , ប្រធានភូមិបាលស្រុកស្រែអំបឹល, កម្លាំងមានសត្ថកិច្ចខេត្ត/ស្រុក រួមទាំងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបន្ថែមពីស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាសហភាគីអ្នកចាញ់ក្តីរៀងរាល់ម៉ោងធ្វើការ៕
...............................
ដោយ: ស្លឹករឹត និងយុវជនការពារសន្តិភាព srtv & ykstv online

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ