ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
អភិបាលខេត្ត ពោធិ៍សាត់ ថ្មី ប្រកាស បិទ កិច្ចប្រជុំ ប្រចាំឆ្នាំ និង សិក្ខាសាលា ឆ្លុះបញ្ចាំង ការអភិវឌ្ឍ សមត្ថភាព ក្រុមប្រឹក្សា មូលដ្ឋាន
Wed,20 October 2021 (Time 05:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 584នាក់)

ពោធិ៍សាត់ ៖ កិច្ចប្រជុំ ប្រចាំឆ្នាំ របស់ សមាគម ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ និង សិក្ខាសាលា ឆ្លុះបញ្ចាំង ការអភិវឌ្ឍ សមត្ថភាព ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ដែល បាន ដំណើរការ ពេញ មួយថ្ងៃ តាម កម្មវិធី ដែល បានគ្រោង ទុក នៅ សាលប្រជុំ មជ្ឈមណ្ឌល អភិវឌ្ឍន៍ ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានធ្វើ ពិធី បិទ បញ្ចប់ នៅ រសៀល ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ ម្សិលមិញ នេះ ក្រោម អធិបតីភាព លោក ជាវ តា យ អភិបាល នៃ គណៈ អភិបាល ខេត្តពោធិ៍សាត់ ។
កិច្ចប្រជុំ និង សិក្ខាសាលា ខាងលើនេះ សហការ រៀបចំ ដោយ សមាគម ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៃ ខេត្តពោធិ៍សាត់ , វិទ្យាស្ថាន តស៊ូ មតិ និង គោលនយោបាយ និង អង្គការ អេ អេ អាក់ ស្យុ ង (Aide et Action) ក្រោម ការឧបត្ថម្ភ ពី សហភាព អឺរ៉ុប ដោយបាន ការ ចូលរួម ពី អភិបាលរង ខេត្ត ប្រធាន សម្ព័ន្ធភាព ជាតិ និង មន្ត្រី ប្រធាន មន្ទីរ ពាក់ព័ន្ធ តំណាង អង្គការ ដៃគូ ក្រុមប្រឹក្សា សមាគម លេខាធិការ និង ជំនួយការ សមាគមគោលបំណង នៃ កិច្ចប្រជុំ និង សិក្ខាសាលា នេះ គឺ ដើម្បី ពង្រឹង ស្ថាប័ន និង សមត្ថភាព ប្រតិបត្តិ នៃ សមាគម ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ខេត្ត និង សមាជិក នៅក្នុង ខេត្ត គោលដៅ ទាំង ៦ ត្រូវជា ៣៧ ក្រុង ស្រុក និង ៣១៣ ឃុំ សង្កាត់ ដើម្បី រួមចំណែក លើកកម្ពស់ គណនេយ្យ ភាព តម្លាភាព ការឆ្លើយតប ទៅនឹង តម្រូវការ របស់ ប្រជាពលរដ្ឋ និង ក្រុម ងាយ រងគ្រោះ ដោយមាន គោលបំណង ជាក់លាក់ ចំនួន ២ គឺ ៖
១– បង្កើត សមត្ថភាព របស់ សមាគម ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ខេត្ត និង សមាជិក ដើម្បី អាច កំណត់ និង ដោះស្រាយ បញ្ហា និង តម្រូវការ នានា របស់ សហគមន៍ និង ក្រុម ងាយ រងគ្រោះ ។
២– គាំទ្រ ដល់ សមាគម ក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ខេត្ត ក្នុងការ បង្កើត គំនិត ផ្តួចផ្តើម នានា ដែលមាន លក្ខណៈ ច្នៃប្រឌិត ដើម្បី ដោះស្រាយ បញ្ហា អាទិភាព និង តម្រូវការ របស់ ក្រុមប្រឹក្សា និង ក្រុម ងាយ រងគ្រោះ នៅក្នុង តំបន់ គោលដៅថ្លែង ក្នុងឱកាស បិទ កិច្ចប្រជុំ និង សិក្ខាសាលា លោក ជាវ តា យ បាន សាទរ ចំពោះ លទ្ធផល ផ្លែផ្កា ដែល ផ្តល់ឱកាស ឱ្យ ក្រុមប្រឹក្សា សមាគម ត្រួតពិនិត្យ និង វាយតម្លៃ លើ សមិទ្ធផល សម្រេចបាន ក្នុង ឆ្នាំ ២០២១ សម្រាប់ ជា មេរៀន និង បទពិសោធន៍ ល្អៗ ឈានទៅ កំណត់ ទិសដៅ អនុវត្ត បន្ត ក្នុង ឆ្នាំ ២០២២ ដើម្បី លើកកម្ពស់ និង ពង្រឹង ការអនុវត្ត សិទ្ធិអំណាច តួនាទី និង ការទទួលខុសត្រូវ ស្របច្បាប់ របស់ ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅ ទូទាំង ខេត្ត ។
ជាការ ពិតណាស់ថា រាជរដ្ឋាភិបាល កម្ពុជា បានទទួល ស្គាល់ សមាគម ក្រុមប្រឹក្សា រដ្ឋបាល ថ្នាក់ក្រោម ជាតិ ទាំងអស់ គឺជា ដៃគូ ដ៏ សំខាន់ មិនអាច ខ្វះ បាន ក្នុង ដំណើរ ការរៀបចំ និង អនុវត្ត គោលនយោបាយ វិមជ្ឈការ និង វិសហមជ្ឈការ នាពេល កន្លងមក ។
លោក សូម ស្នើ ដល់ ថ្នាក់ដឹកនាំ ក្នុង ជួរ សមាគម ក្រុមប្រឹក្សា ទាំងអស់ សូម បន្ត ផ្តល់ សេវា សាធារណៈ និង ការអភិវឌ្ឍ មូលដ្ឋាន ជូន ប្រជាពលរដ្ឋ ក្នុង ដែន សមត្ថកិច្ច របស់ខ្លួន ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិ យា ប័ន្ន និង សមធម៌ សង្គម ។ ជាមួយគ្នា នោះ ត្រូវ ចូលរួម អនុវត្ត និង ផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ នូវ គោលនយោបាយ « ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព » និង ត្រូវ ចូលរួម អនុវត្ត វិធានការ សុខាភិបាល ក៏ដូចជា វិធានការ «៣ កុំ ៣ ការពារ » របស់ សម្តេច ប្រមុខ នៃ រាជរដ្ឋាភិបាល ភិ បាល ដើម្បី ទប់ស្កាត់ ការឆ្លង រីក រាលដាល ជំងឺ កូ វីដ ១៩ ពិសេស ក្នុង បរិបទ នៃ មេរោគ បំប្លែង ថ្មី ។
ជា ចុងបញ្ចប់ លោក សង្ឃឹម ជឿជាក់ថា សមាគម ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៃ ខេត្ត ពោធិ៍សាត់ ក្រោយពី បញ្ចប់ កិច្ចប្រជុំ និង សិក្ខាសាលា នេះហើយ នឹង បន្ត ផ្សព្វផ្សាយ ព្រមទាំង យកទៅ អនុវត្តន៍ ឱ្យ ទទួលបាន ផ្លែផ្កា និង សម្រេច តាម ផែនការ ដែល បាន គ្រោងទុក។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ