ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
(ចុមនៅស្រុកឯងសោះអត់ដឹងអីអាលីងម៉ង)បទល្មើសរំលោភជាក់ស្តែង បែរជាគ្មានដំណោះស្រាយ និងមានអ្នកចង់សម្របសម្រួលបញ្ចប់រឿង
Tue,14 July 2020 (Time 09:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 933នាក់)

ខេត្តបាត់ដំបង,ស្រុកសំពៅលូនស្ត្រីរងគ្រោះដែលត្រូវបុរម្នាក់ ចាប់រំលោភរហូតបានសម្រេច នៅក្នុងកម្មវិធីជប់លៀង មួយបានត្រឹមសោយសោកតែប៉ុណ្ណោះ បន្ទាប់ពីបានចេញពីបន្ទប់ស្រែកឆោរឡោ ព្រមទាំងបានប្តឹងទៅមន្ត្រីប៉ូលិសប៉ុស្តិ៍ផងនោះ បែរជាសមត្ថកិច្ចកោះហៅជនសង្ស័យនោះមកសម្របសម្រួលប្រុងសងជាសំណងរដ្ឋប្បវេណីទៅវិញ ដោយគ្មានការឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្នទៅតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះទាល់តែសោះ ។យោងតាមការរៀបរាប់ពីស្ត្រីរងគ្រោះឈ្មោះ ជ ន អាយុ ៣៥ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ អណ្តូងពីរ ឃុំ អង្គរបាល ស្រុកសំពៅលូន ខេត្តបាត់ដំបង បានរៀបរាប់ថា កាលពីល្ងាចថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅនៅខាងមុខផ្ទះល្វែងជួល ( ក្បែផ្ទះរបស់នាង ) មានការរៀបចំពិធីជប់លៀងមួយ ដោយក្នុងនោះរូបនាងក៏ត្រូវបានម្ចាស់កម្មវិធីអញ្ជើញអោយទៅចូលរួមនឹងគេដែរ។ស្ត្រីរងគ្រោះបានបន្តថា លុះនៅប្រហែលជាម៉ោង ១១ និង ២០ នាទី យប់ គឺភ្ញៀវចាប់ផ្តើមរំសាយជិតអស់ហើយ ខណៈដែលនាងប្រុងដើរត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែមានបុរសម្នាក់បានមកចាប់អូសដៃនាងចូលទៅក្នុងបន្ទប់ជួលក្បែនោះ ដោយគេបានបិទទ្វារ ហើយបានចាប់ផ្តួលនាងទៅលើការ៉ូ ដោយគម្រាមមិនអោយស្រែកម្យ៉ាងពេលនោះ នាងក៏គ្មានកម្លាំងដែរព្រោះនាងងើបពីឈឺ ម៉្យាងខ្លាចគេសម្លាប់ ទើបជននោះចាប់ស្រាតខោរបស់នាងផុតជើងម្ខាង ( ខោខៅប៊យ ) ហើយបានធ្វើសកម្មភាពរំលោភនាងទាំងកម្រោល ដោយភាពប្រញ៉ាប់ប្រញ៉ាល់ ប្រហែលជា ៥ ទៅ ៦ នាទីប៉ុណ្ណោះក៏បានសម្រេច ។នាងបានបន្ថែមទៀតថា ក្រោយធ្វើសកម្មភាពបុរសរូបនោះ បានងើបឈរ ដោយទាញដៃនាងអោយឈរដូចគ្នា ព្រមទាំងបានឈរអោបនាង ដោយបាននិយាយថា បើនាងចេញទៅក្រៅហើយប្រាប់រឿងនេះទៅអ្នកដទៃ គឺរូបគេប្រាកដជាមានបញ្ហាហើយ ដូច្នេះសុំកុំមាត់អី បើមានបញ្ហាគេជាអ្នកទទួលខុសត្រូវ។ គ្រាន់តែនិយាយចប់ គេក៏បានដើរចេញពីបន្ទប់យ៉ាងលឿន ព្រមទាំងបានបើករថយន្តចេញទៅបាត់ ឯនាងក៏បានចេញមកសួរម្ចាស់កម្មវិធីថា តើស្គាល់បុរសម្នាក់ ស ខ្ពស់ ដែរឬទេ ព្រោះគេបានចាប់រំលោភនាង ពេលនោះម្ចាស់កម្មវិធីបាននិយាយយ៉ាងខ្លីថា « ប្តីអាមុំ » ទើបគេនិយាយថា ចាំស្អែកទៅ ព្រោះយប់ហើយ ទៅប៉ូលិសក៏គេមិនធ្វើការដែរ តាមរយៈទូរស័ព្ទ ស្ត្រីរងគ្រោះបានសង្កត់ធ្ងន់ថា នៅប្រហែលម៉ោង ៧ ព្រឹក ថ្ងៃទី ១៩ ខែ ឆ្នាំ ដដែល ស្រាប់តែបុរសដែលជាជនល្មោភកាមឈ្មោះ សុត វ៉ន អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិ អង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបច្ចុប្បន្នរស់នៅស្រុកសំឡូត បាននាំភរិយាឈ្មោះ មុំ ទៅដល់ម្តុំបន្ទប់ជួល ដើម្បីសុំជួបជាមួយស្ត្រីរងគ្រោះ ដំណោះស្រាយ ។ក្រោយពីស្ត្រីរងគ្រោះបានរៀបរាប់រឿងរ៉ាវរួចមក អ្នកស្រីមុំ បានចេញមុខនិយាយពាំងរហូត ដោយបានសួរទៅនាងថា បើចង់បញ្ចប់រឿង តើយកប៉ុន្មាន ? គ្រាន់តែឮចម្លើយថា ( ៣០០០ ដុល្លារ ) ស្រាប់តែអ្នកស្រីដ៏ឆ្នាស់នោះ បានលោតទៅច្របាច់.ក ស្ត្រីរងគ្រោះ ព្រមទាំងរុញមួយដៃស្ទើរផ្ងាកទៅក្រោយ តែត្រូវបានបុរសជាប្តីចាប់ទាញ ហើយគេក៏បានស្រែកថា ទៅរកលុយឯណាមកអោយ ឥឡូវមានតែ១០០ដុល្លារទេ យកឬមិនយក បើមិនយក ចង់ប្តឹងដល់ណាប្តឹងចុះ អញមិនខ្លាចទេ ហើយគេក៏នាំគ្នាត្រឡប់ទៅវិញអស់ទៅ ។ស្ថិតក្នុងភាពអស់សង្ឃឹម ស្ត្រីរងគ្រោះក៏បានបន្តទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍អង្គរបាល ដោយនៅទីនោះមន្ត្រីប៉ុស្តិ៍បានមកខ្សិបនាងថា ត្រឹម ៣០០ ដុល្លារ អី យកទៅកុំអោយវែងឆ្ងាយ ព្រោះទៅដល់លើកាន់តែយ៉ាប់ហើយទើបនៅថ្ងៃទី ២០ ខែ មិថុនា នាងក៏បានមកដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាល ស្រុកសំពៅលូន ដើម្បីអោយជួយរកយុត្តិធ៌មសម្រាប់នាង ប៉ុន្តែការរង់ចាំពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែស្ងប់ស្ងាត់ ឯជនបង្កមិនដឹងជាទៅដល់ក្រហែងដីណាបាត់ទៅហើយ ហេតុដូច្នេះហើយ ទើបនាងបានសម្រេចចិត្តឡើងមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីដាក់ពាក្យប្តឹងលើរឿងនេះ ព្រោះនាងអស់ជំនឿទៅលើលោកប៉ូលិសហើយ។ ប៉ុន្តែរហូតមកទល់នឹងថ្ងៃនេះ ក៏នៅតែស្ងាត់ដូចគ្នា ។ ដូច្នេះហើយទើបនាងចង់សួរទៅបណ្តាអ្នកច្បាប់ទាំងអស់ថា បើគេរំលោភនាងរហូតបានសម្រេចបែបនេះហើយ នៅតែសមត្ថកិច្ចមិនជឿ ឬគ្មានវិធានការទៅលើជនប្រព្រឹត្តទេនោះ តើគេរំលោភបែបណាទើបជាក់ស្តែង ឬក៏ត្រូវអោយការចាប់រំលោភនេះ ត្រូវធ្វើឡើងនៅកណ្តាលទីប្រជុំជន ?ជួបជាមួយកម្ពុជាថ្មី កាលពីរសៀលថ្ងៃទី ១១ ខែ កក្កដា តាមរយៈទូរស័ព្ទ លោកអធិការ ពេជ្រ សារ៉ែន បានបញ្ជាក់ថា ករណីនេះលោកទើបតែបានទទួលពាក្យបណ្តឹង ហើយបច្ចុប្បន្នលោកកំពុងប្រមូលសាក្សី ដើម្បីយកមកសាកសួរ ព្រោះរឿងវាបានកន្លងហួសកាលកំណត់ទៅហើយ ឯរឿងសម្របសម្រួល គឺដាច់ខាតលោកមិនអាចសម្របសម្រួលបានទេ សម្រាប់រឿងចាប់រំលោភ និងរឿងគ្រឿងញៀន ។ដោយឡែកលោក ប៊ន វណ្ណារ៉ា ប្រធានការិយាល័យ នគរបាលប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលខេត្ត បានបញ្ជាក់យ៉ាងខ្លីថា ករណីដែលនារីរងគ្រោះទៅប្តឹងដល់ប៉ុស្តិ៍បែបនេះ វាគឺជាករណីជាក់ស្តែងហើយ ដូច្នេះសមត្ថកិច្ចមានសិទ្ធិឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ មិនមែនប្រឹងជួយសម្របសម្រួលទៅអោយជនសង្ស័យរួចខ្លួនបែនេះនោះឡើយ ប៉ុន្តែរឿងនេះទោះបីជាលោកមិនទាន់បានដឹងក៏ដោយ ក៏វាជានាទីរបស់សមត្ថកិច្ចមូលដ្ឋាន ដូច្នេះលោកមិនលូកដៃទេ ទុកអោយលោកអធិការធ្វើការមួយជំហានសិនចុះ ៕ករុណា

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ