ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
បុរសម្នាក់ដែលធ្លាប់តែស៊ីឈ្នួលអាដើមឈើឱ្យអ្នកដទៃតែពេលនេះពិតជារន្ធត់ពេកណាស់មិនដឹងមានកម្មពាអ្វី! អារដើមត្នោតទាក់ខ្សែដួលបង្គោលភ្លើងចំផ្ទះពលរដ្ឋចំនួនមួយខ្នង។
Thu,05 March 2020 (Time 08:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 794នាក់)

{ព្រៃវែង}=ព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់ខាងលើនេះនេះគឺបានកើតឡើងកាលពីថ្ងៃទី 2 មីនា 2020 វេលាម៉ោង 12 និង 10 នាទីមានករណីបុរសស៊ីឈ្នួលអារដើមត្នោតបណ្ដាលឱ្យក្មេងប្រុស ៣នាក់រងរបួសធ្ងន់ និងរបួសស្រាលម្នាក់ ខណៈដែលករណីអារដើមត្នោត ដួលទាក់លើខ្សែភ្លើងបណ្ដាលឱ្យបាក់បង្គោលភ្លើងដួលសង្កត់ចំផ្ទះពលរដ្ឋមួយខ្នងស្ថិតនៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ជនរងគ្រោះជាក្មេងប្រុសទាំងអស់ ៤ នាក់៖
១-ឈ្មោះ ថុន សុផាត ភេទប្រុស អាយុ ១២ ឆ្នាំទីលំនៅភូមិទ្រា ឃុំរំចេក ស្រុកព្រះស្តេច របួសធ្ងន់បាក់ដៃខាងស្តាំ។
២-ឈ្មោះ គង់ សីហា ភេទប្រុស អាយុ ១០ ឆ្នាំទីលំនៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេចរបួសធ្ងន់ដាច់ករជើងខាងឆ្វេង។
៣-ឈ្មោះ ភា ណែត ភេទប្រុស អាយុ ៩ ឆ្នាំទីលំនៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេចរបួសធ្ងន់បែកក្បាលផុងរលាចេញខួរ(សង្ឃឹមតិច)។
៤-ឈ្មោះ ភាង ជីវ៉ា ភេទប្រុស អាយុន ១១ឆ្នាំទីលំនៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេចរងរបួសស្រាលឆកខ្សែភ្លើងត្រង់ជើងខាងឆ្វេង។
ម្ចាស់ផ្ទះឈ្មោះ ម៉េ ស្រីអូន ភេទស្រីអាយុជាង ៣០ ឆ្នាំ និងប្តីឈ្មោះ សាមុត មុខរបរលក់ដូរនៅទល់មុខសាលាបឋមសិក្សាព្រៃបាស្រី ផ្ទះរងការខូចខាត។
ម្ចាស់ដើត្នោត ប្តីឈ្មោះ រ៉េត អាយុ ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ដា អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ជនបង្កមានឈ្មោះ ថន ភាព ភេទប្រុសអាយុ ៤០ឆ្នាំ មុខរបរសុីឈ្នួលអារឈើ មានទីលំនៅភូមិ តា ង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង (ជាអ្នកអារដើមត្នោត)។
បើយោងតាមសម្តីម្ចាស់ដើមត្នោតបានអ្នកឆ្លងឆ្លើយព័ត៌មានទូរទស្សន៍ស្លឹករឹតSRTV online យើងថា÷ ពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធបានជួលឈ្មោះថនភាពមកអាដើមត្នោត ដើម្បីយកទៅធ្វើក្រោលគោ ហើយការអាដើមត្នោតទាំងអស់នេះ មិនមែនមានតែអ្នកអារម្នាក់តែប៉ុណ្ណោះទេ! គឺមានអ្នកជួយទាញគ្នាជិត ១០នាក់ឯណោះ ប៉ុន្តែមកដល់ត្នោតមួយដើមនេះ ខំប្រឹងទាញយ៉ាងណាក៏ទាញមិនរួចដែរ។
ក្រោយកើតហេតុ ក្មេងៗរងគ្រោះទាំង ៤នាក់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច រីឯជនបង្ក និងម្ចាស់ដើមត្នោត ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ផងដែរដើម្បីចាត់ការបន្តតាមនីតិវិធី។ដោយថោងមុន្នី

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ