ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
សិប្បកម្មកែច្នៃឈើកំពុងតែរីកកាន់តែធំតាំងពីក្រុងរហូតដល់បណ្ដាស្រុកក្រុងទាំង 5 ក្នុងខេត្តស្ទឹងត្រែង...!
Fri,06 November 2020 (Time 08:31 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 278នាក់)

ខេត្តស្ទឹងត្រែង.សកម្មភាពដឹកជញ្ជូនឈើចូលទៅកែច្នៃតាមសិប្បកម្មនានាក៏កាន់តែកើតមានឡើងអនាធិបតេយ្យទាំងយប់ទាំងថ្ងៃក្រោយពីគណៈកម្មការបង្ក្រាបទប់ស្កាត់បទល្មើសធនធានធម្មជាតិថ្នាក់ជាតិលែងមានសកម្មភាព។ សិប្បកម្មទាំងធំទាំងតូចត្រូវបានគេបង្ហើបថាមានរហូតដល់ទៅរាប់សិបកន្លែងឯណោះ។
ចំពោះការប្រមូលទិញឈើវិញសុទ្ធតែប្រភពខុសច្បាប់ដឹកតាមម៉ូតូរ៉ឺម៉កនិងរថយន្ត។
តាមប្រភពព័ត៌មានដែលបានពីអ្នករកស៊ីដឹកជញ្ជូនឈើបានបង្ហើបប្រាប់ឲ្យដឹងថាសិប្បកម្មនៅក្នុងក្រុងស្ទឹងត្រែងគឺជាប្រភពសម្រាប់ស្តុកកែច្នៃឈើដើម្បីនាំចេញទៅក្រៅខេត្តនិងប្រទេសវៀតណាម។
ស្ត្រីខ្មែរវៀតណាមម្នាក់ឈ្មោះយាយបូងដែលមានសិប្បកម្មធំមួយកន្លែងក្នុងក្រុងស្ទឹងត្រែងបានអះអាងថាសិប្បកម្មកែច្នៃឈើរបស់គាត់មានការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធរយះពេល20 ឆ្នាំមកហើយ។
តាមការអះអាងទៀតថាបើសិនជាផុតសុពលភាពច្បាប់អនុញ្ញាតគាត់នឹងស្នើសុំជាបន្តទៀត។
ឈើដែលគាត់តម្រូវការសម្រាប់កែច្នៃភាគច្រើនទិញពីដេប៉ូឈើគឺជាឈើប្រភេទលេខ 2មិនមែនជាឈើប្រណីតនោះទេ។
ដំណើរការសិប្បកម្មសព្វថ្ងៃនេះសុទ្ធតែកម្មករជនជាតិខ្មែរដែលមានប្រមាណជា 10 នាក់ប៉ុណ្ណោះ។
ស្ត្រីខាងលើបានអះអាងទៀតថាគាត់មិនបានប្រមូលទិញឈើប្រណីតឡើយ។
តែប្រភពផ្សេងបានឲ្យដឹងថាសិប្បកម្មទាំងអស់ សុទ្ធតែជាកន្លែងស្តុក កែច្នៃឈើប្រណិតគ្រឿងសង្ហារឹមរួចដឹកចេញតាមរថយន្តសាំយ៉ុងនិងរថយន្តសេរីទំនើប
លោកអនចាន់សុជាតិនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី 5 ខែវិច្ឆិកាឆ្នាំ 2020 ថាសម្រាប់ទីតាំងសិប្បកម្មនៅក្នុងខេត្តទាំងមូលមានច្បាប់អនុញ្ញាតត្រឹម 10 កន្លែង។
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើបាននិយាយបន្ថែមនៅរសៀលថ្ងៃដដែលទៀតថា រាល់សិប្បកម្មដែលស្របច្បាប់មានការអនុញ្ញាតត្រឹម ថ្នាក់ខេត្តលុះត្រាតែមានប្រភពឈើច្បាស់លាស់ក្នុងការកែច្នៃត្រឹមត្រូវ។
យោងតាមច្បាប់ស្តីពីព្រៃឈើបានបញ្ជាក់ថាច្បាប់អនុញ្ញាតបើកអាជីវកម្មកែច្នៃឈើបានលុះត្រាតែម្ចាស់អាជីវកម្មមានប្រភពច្បាស់លាស់ប្រមូលពីព្រៃសម្បទាននិងដីសង្គមកិច្ចក្នុងការដឹកជញ្ជូនឈើយកមកកែច្នៃត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ។ខុសពីនេះ ការដឹកជញ្ជូនឈើនៅខេត្តស្ទឹងត្រែងបែរជាអនាធិបតេយ្យទៅវិញ។
ពលរដ្ឋចាត់ទុកថាការអនុញ្ញាតឲ្យមានសិប្បកម្មជាច្រើនកន្លែងធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃគឺជាឆ្នាំងបាយរបស់សមត្ថកិច្ចពាក់ព័ន្ធ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ