ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ការបំភ្លឺ ពីលោក ស៊ុម ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងដោយសហការជាមួយមន្រ្តីការិយាល័យតំបន់ការពារធម្មជាតិព្រៃឡង់ បឹងពែរ...
Mon,16 November 2020 (Time 06:54 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 433នាក់)

ខេត្តព្រះវិហារ ÷ តាមការបំភ្លឺ ពីលោក ស៊ុម ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើ រវៀងបានឱ្យដឹងថា ÷លោកបានដឹកនាំកម្លាំងមន្រ្តីផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដោយសហការជាមួយមន្រ្តីការិយាល័យតំបន់ការពារធម្មជាតិព្រៃឡង់ បឹងពែរ គណៈកម្មការសហ គមន៍តំបន់ការពារធម្មជាតិបង្កនសែនជ័យ មន្រ្តីកងរាជអាវុធហត្ថស្រុករវៀងតំណាងក្រុមហ៊ុន ដោយដឹកនាំដោយលោក មុយ វុន អភិបាលរងនៃគណៈអភិបាលស្រុករវៀង បានចុះត្រួតពិនិត្យ ទីតាំងគល់ដើមឈើដែលបានកាត់ អារ ប្រមូលផល អនុផលព្រៃឈើថ្មីៗ ដោយក្រុមហ៊ុន ម៉ាឃលឡូជីស្ទីក (ខេមបូឌា)ស្ថិតក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ កាលពីរថ្ងៃទី15 ខែវិច្ចការ ឆ្នាំ២០២០។
ក្រុមការងារបានចុះជាក់ស្តែង ទៅដល់ទីតាំងចំនួន៣កន្លែង គឺទីតាំងដែលក្រុមអ្នកសារព័ត៌មានបានចុះទៅដល់ ហើយបានថតផ្ដិតយករូបភាពឈើនៅក្នុងទីតាំងក្រុមហ៊ុន មកផ្សព្វផ្សាយថា ឈ្មួញបានឃុបឃិតគ្នា ចូលកាប់បំផ្លាញព្រៃឈើ នៅក្នុងព្រៃឡង់ និងសហគមន៏ ដែលជាតំបន់ព្រៃឈើយើងត្រូវតែ រួមគ្នាការពារ ទុកជាសម្បត្តិរដ្ឋ ។
មន្រ្តីការិយាល័យតំបន់ការពារធម្មជាតិព្រៃឡង់ បឹងពែរ និងប្រធានគណៈកម្មការ សហគមន៍ តំបន់ការពារធម្មជាតិបង្កន សែនជ័យ បានបញ្ជាក់ និងបំភ្លឺថា គ្មានការកាប់ដើមឈើចេញពីព្រៃឡង់ និងសហគន៍តំបន់ការពារធម្មជាតិទេ ដោយឡែកតំណាងក្រុមហ៊ុនក៏បានបំភ្លឺដែរថា មិនពិតដូចការចុះផ្សាយរបស់ ក្រុមអ្នកសារព័ត៌មានទាំងនោះឡើយ។
ផ្អែកតាមលទ្ធផល នៃការចុះពិនិត្យ វិភាគ និង ស្រាវជ្រាវយ៉ាងល្អិត ល្អន់របស់ក្រុមកម្លាំងចម្រុះគណ:កម្មការខេត្តព្រះវិហារ និងស្រុករវៀងបានឱ្យដឹងថា ដើមឈើដែលបានកាប់ អារ ដកហូតខាង លើនោះ គឺស្ថិតនៅក្នុងទីតាំរបស់ងក្រុមហ៊ុនទាំងអស់ គឺមិនពិតដូចការចុះផ្សាយចោទប្រកាន់ របស់ក្រុមអ្នកសារព័ត៌មាន កាលពីពេលថ្មីៗ កន្លងទៅនោះទេ សូមមហាជន ជាពិសេស បណ្ឌិត ឯកឧត្ដម បងប្អូន និងមិត្តៗ អ្នកសារព័ត៌មានជាតិយើងនៅទូទាំងប្រទេស មេត្តាទានជ្រាប !!! ៕ដោយ ប្រាក់ សុភាស់

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ