ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
អ្នកញៀនល្បែងចំនួន 14នាក់ លេងល្បែងគ្រប់ប្រភេទដូចជាប្រដាល់ជល់មាន់តាមអនឡាញនិងល្បែងគ្រប់ប្រភេទត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល នាំ យកមកអប់រំ និងអធិការស្រុករួចឲ្យវិលត្រឡប់ទៅផ្ទះវិញ រៀងរៀងខ្លួន
Sat,11 January 2020 (Time 11:24 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 202នាក់)

(ខេត្តបាត់ដំបង)នៅរសៀលថ្ងៃសុក្រ០១រោច ខែបុស្ស ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១០ខែមករាឆ្នាំ២០២០ អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្ត ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដបងនាវេលាម៉ោង១៤និង ២០នាទីនៅចំណុចក្រុមទី១០ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកថ្មគោលដែលមានលោកវរសេនីយ៍ឯក ផង់ សុភាពជាអធិការនគរបាលស្រុក ដឹកនាំកម្លាំងជំនាញ និងកម្លាំងនគរបាលប៉ុស្តុិរដ្ឋបាលគោកឃ្មុំ ប៉ុស្តិ៍តាពូង ប៉ុស្តិ៍បឹងព្រីង បានចុះបង្រ្កាបករណីល្បែងស៊ីសង(បក្សីកីឡាជល់មាន់)តាមទូរទស្សន៍ដោយធ្វេីការឃាត់ខ្លួនអ្នកនិយមទស្សនានិងឆ្លៀតចាក់ភ្នាល់ដាក់ប្រាក់ផងនោះចំនួន១៤នាក់ភេទប្រុសរួមទាំងម៉ូតូចំនួន១២គ្រឿងទូរទស្សន៍ម៉ាកLGទំហំ៤៣អ៉ីងចំនួន០១គ្រឿង។
ក្រោយពេលឃាត់ខ្លួនអ្នកញៀនល្បែង(បក្សីកីឡា)មានភ្នាល់ដាក់ប្រាក់ទាំង១៤នាក់យកមកធ្វេីការសាកសួររួចមក បានអប់រំណែនាំធ្វេីកិច្ចសន្យាបញ្ឈប់ហេីយឲ្យវិលទៅលំនៅដ្ឋានវិញ៕(ករុណា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ