ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ចង្រៃណាស់! ចាប់បានជនជាតិ វៀតណាមជាអ្នកដុតព្រៃនៅអូស្រ្តាលី!
Fri,10 January 2020 (Time 03:01 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 209នាក់)

ប្រិយមិត្តប្រាកដជាបានទទួលជ្រាបច្បាស់ទាកទងទោនឹងភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី ដោយក្រុមអ្នកអេកូឡូស៊ី បរិស្ថានប្រចាំសាកលវិទ្យាល័យ Sydney បានប្រាប់សារព័ត៌មានក្នុងស្រុកអូស្ត្រាលី News.com.au ដូច្នេះថា តាមការប៉ាន់ស្មានថនិកសត្វ បក្សី និងសត្វល្មូនប្រមាណ ៤៨០ លានក្បាលបានងាប់នៅក្នុងភ្លើងឆេះព្រៃ ដែលកំពុងបន្តឆាប់ឆេះយ៉ាងសន្ធោសន្ធៅជុំវិញអូស្ត្រាលី ចាប់តាំងពីកញ្ញា ឆ្នាំ២០១៩ មក។ យោងតាមការចុះផ្សាយសារព័ត៌មាន Independent សត្វ ៨ ពាន់ក្បាល ដែលជឿថាបានងាប់ក្នុងចំណោមនោះគឺ សត្វខ្លាឃ្មុំអូស្ត្រាលី (Koalas) ។គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ ភ្លើងជាង ១៣០ ចំណុច កំពុងឆាបឆេះក្នុងរដ្ឋ New South Wales និង Victoria ។ ភ្លើងដ៏សាហាវនេះ បានបំផ្លិចបំផ្លាញដីប្រមាណ ៩,៩ លានហិកតា នៅជុំវិញរដ្ឋចំនួន៥របស់អូស្ត្រាលី។ យ៉ាងតិចណាស់ មនុស្ស ១៨នាក់បានស្លាប់ ក្នុងគ្រោះភ្លើងឆេះព្រៃនេះ ហើយផ្ទះសំបែងប្រមាណ ១៤០០ បានឆេះខ្ទេចខ្ទី។ តាមប្រភពព័ត៌មានក្នុងស្រុកដដែល សត្វដែលរស់នៅក្នុងតំបន់ទាំងនោះ គឺរួមមាន សត្វខ្លាឃ្មុំអូស្ត្រាលី (Koalas), សត្វកង់ហ្គូរូ , សត្វ Possum, សត្វ Wombat និងសត្វ Echidnas ។ដោយយោតាមសារព័ត៍មាន dailymail បានឲ្យដឹងថា បុរសដែលរស់នៅ រដ្ឋញូវសាវែល ម្នាក់ដែលរងការចោទប្រកាន់ពីការឆាបឆេះអគ្គិភ័យដែលឆាបឆេះដោយអគ្គិភ័យមួយនេះ។ លោក Michael Truong ដែលត្រូវបានគេស្គាល់ថាដើមកំណើត វៀតណាម មានអាយុ ៣៦ឆ្នាំ ដែលគ្មានទីលំនៅពិតប្រាកដត្រូវបានចាប់ខ្លួន ខណៈពេលដែលលោកព្យាយាមរត់គេចខ្លួននៅលើដង់ផ្លូវ ដែលមានចម្ងាយ ប្រហែល ២០គីឡូម៉ែត្រពីកន្លែងដែលភ្លើងឆេះព្រៃនោះ។មូលហេតុដែលឈានចូលចាំខ្លួនបុរសម្នាក់នេះព្រោះតែ Michael Truong ត្រូវបានសង្ស័័យពីអ្នកស្រុករស់នៅទីនោះ និងមានភ័ស្តតាងមួយចំនួនទៀតគឺឡានរបស់លោកត្រូវបានប្រធានក្រុមពន្លត់អគ្គីភ័យប្រទះឃើញនៅក្នុងតំបន់ព្រៃនោះ។សូមបញ្ជក់ផងដែរថា តាមការសើបអង្កេតលោក Michael Truong បានដុតក្រដាសជាបំនែកៗដើម្បីដុតព្រៃ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ