អាកាសធាតុនៅប្រាសាទព្រះវិហារត្រជាក់ខ្លាំង ដល់ ១២/១៣ អង្សា សេ
ព្រះ វិហារៈ ប្រភពព័ត៌មាន បានឱ្យដឹងថា នៅតាម ជួរ ភ្នំ ដងរែក ជាពិសេស នៅ តំបន់ ប្រាសាទព្រះវិហារ ជាប់ ព្រំដែន ថៃ និង ជាទូទៅ នៅ ទូទាំង តំបន់ វាលទំនាប នៃ ខេត្តព្រះវិហារ អាកាសធាតុ ចុះ ត្រជាក់ ចាប់តាំងពី យប់ ថ្ងៃទី ៣ ដល់ទី ៩ ខែធ្នូ ឆ្នាំ ២០១៩ ។ដែល ភាពចុះ ត្រជាក់ ខ្លាំង ខុសប្លែក កាលពី ឆ្នាំ ២០១៨ ។
មន្ត្រី អាជ្ញាធរ ជាតិ ព្រះវិហារ ប្រចាំការ នៅ ប្រាសាទព្រះវិហារ បានឱ្យដឹង នៅ ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៩ ថា សីតុណ្ហភាព ចន្លោះ ១០-១១ អង្សា សេ នៅពេល យប់ និង ១៧-១៨ អង្សា សេ នៅពេល ថ្ងៃរសៀល អូសបន្លាយ ចាប់តាំងពី ថ្ងៃទី ៣ ដល់ទី ៩ ខែធ្នូ ឆ្នាំ ២០១៩ ។ អាកាសធាតុ នៅ ឆ្នាំ ២០១៩ ត្រជាក់ ជាង កាលពី ឆ្នាំ ២០១៨ លាយ ទ្បំ ទៅដោយ ចុះ អា ព្វ ខ្យល់ បក់ ថែមទៀត ដែល ពិបាក រក កន្លែង កំដៅ នឹង អង្គុយ អាំងភ្លើង ប្រើ ដោយ អុស ។
មន្ត្រី ដដែល បាន បន្តថា ចំណែក កងកម្លាំង ឈរជើង នៅ តំបន់ ប្រាសាទព្រះវិហារ មិន ប្រឈម នឹង ជំងឺ អំពី ការចុះ ត្រជាក់ ខ្លាំង បែបនេះ ទេ ព្រោះ រាជរដ្ឋាភិបាល បាន ចែក អាវ រងា ក្រាស់ៗ និង ថ្នាំសង្កូវ ជូន កងកម្លាំង ជាប្រចាំ រួច អស់ ទៅហើយ ។ មន្ត្រី ធនធានទឹក និង ឧតុនិយម ខេត្តព្រះវិហារ បានឱ្យដឹង ថា អាកាសធាតុ ចុះ ត្រជាក់ នៅ ទូទាំង ខេត្ត ខុសគ្នា បន្តិច នៅ តំបន់ ប្រាសាទព្រះវិហារ ។
គឺ នៅ ពេលយប់ ១៣=១៥ អង្សា សេ និង ១៦=១៨ អង្សា សេ នៅពេល ថ្ងៃរសៀល ។ មន្ត្រី ដដែល បាន បន្តថា អាកាសធាតុ ចុះ ត្រជាក់ អូសបន្លាយ ពេលវេលា ដល់ ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ ។ ដូច្នេះ សូម បងប្អូន ត្រៀម អាវ រងា និង បង្ការ ថែទាំ សុខភាព ឲ្យ បានល្អ ជៀសវាង នូវ កើត ជំងឺ ផ្សេងៗ ដោយសារ អាកាសធាតុ នេះ ៕ ប្រាក់ សុភាស់