(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ បានណែនាំ និងជំរុញដល់ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ចុះពង្រឹង ការដឹកនាំគណបក្សឲ្យដល់មូលដ្ឋាន ដោយយើងមិនត្រូវស្កប់ស្កល់ និងជោគជ័យដែលយើង តែងទទួលបានកន្លងមកនោះទេ។នៅក្នុងពិធីសម្ពោធអគារស្នាក់ការ គណបក្សប្រជាជនកម្ពុជា នៅឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោក មាស សុភា បានថ្លែងថា ដើម្បីពង្រឹងគណបក្សយើង ឲ្យដល់មូលដ្ឋាន គឺយើងត្រូវពង្រឹងផ្នែកនយោបាយ យល់ដឹងអំពីមាគ៍ានយោបាយរបស់គណបក្ស និងត្រូវពង្រឹងនូវគោលជំហរសតិអារម្មណ៍ ពង្រឹងអង្កការចាត់តាំងរបស់បក្ស ដូចសម្តេចប្រធានតែងពោលថា៖ «យើងពង្រឹងចាស់ ពង្រីកថ្មី»។លោក មាស សុភា ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអនុប្រធាន ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ របស់គំបក្សប្រជាជនកម្ពុជា ដើម្បីផ្ញើជូនគណបក្សគ្រប់លំដាប់ថ្នាក់ របស់ខេត្តព្រះវិហារ ស្រុក ឃុំ សង្កាត់ ក៏ដូចជាផ្ញើជូនសមាជិក-សមាជិកា គណបក្សប្រជាជន លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តព្រះវិហារ។លោក មាស សុភា បានបន្តទៀតថា យើងប្រារព្ធពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្នាក់ការគណបក្សឃុំនេះ ស្របពេលដែលប្រជាជនរបស់យើង ប្រទេសជាតិរបស់យើង អបអរសារទរនូវព្រឹត្តិការណ៍ធំៗ របស់ប្រទេសជាតិ រួមមាន៖ ព្រឹត្តិការណ៍ខួបទី៤១ នៃទិវាខួប ការបង្កើតរណសិរ្យសង្រ្គោះជាតិកម្ពុជា២ធ្នូ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ។ ហើយព្រឹត្តិការនេះ មានសារៈសំខាន់ណាស់ សម្រាប់ការរស់រានមានជីវិតឡើងវិញ របស់ប្រជាពលរដ្ឋកម្ពុជា ឲ្យចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងព្រឹត្តិការមួយទៀត គឺយើងទាំងអស់គ្នា កំពង់តែត្រៀមដើម្បីប្តូរឆ្នាំថ្មី នៃឆ្នាំសកល គឺពីឆ្នាំ២០១៩ ទៅឆ្នាំ២០២០។លោកបានបន្តទៀតថា ព្រឹត្តិការណ៍មួយទៀត គឺជាខួបលើកទី៤១ នៃថ្ងៃជ័យជំនះ របស់ប្រជាពលរដ្ឋយើង ចំពោះរបបប្រលយ័ពូជសាសន៍ ដែលជាថ្ងៃកំណើតទី២របស់យើង ចាកផុតពីរបបប្រលយ័ពូជសាសន៍ រស់រានមានជីវិតមកដល់សព្វថ្ងៃនេះ។ ការដាក់សម្ពោធនូវស្នាក់ការគណបក្សឃុំថ្មីថ្ងៃនេះ គឺជាព្រឹត្តិការណ៍មួយ ដែលបានកត់សម្គាល់ បានចារទុកនៅក្នុងខេត្តរបស់យើង នៅក្នុងស្រុក ក្នុងឃុំរបស់យើង នូវសមិទ្ធិផលថ្មីមួយ ហើយអាចចាត់ទុកថា នេះជារបស់គណបក្សប្រជាជនកម្ពុជាក៏ដោយចុះ វាក៏ជាសមិទ្ធិផលថ្មីមួយ របស់សង្គមកម្ពុជាដែលបានកើតឡើង នៅលើទឹកដីឃុំថ្មី ស្រុកគូលែនរបស់យើង នៅក្នុងឱកាសនេះដែរ។បើតាមការឲ្យដឹង ពីលោក មុត ភិសិទ្ធនា អនុប្រធានក្រុមការងារ ចុះជួយស្រុកគូលែន បានឲ្យដឹងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាជុំថ្មី ស្រុកគូលែននេះ ត្រូវបានសាងសង់ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ លើផ្ទៃដីទំហ៊ំ១៤.៣ គុណ៧៦ម៉ែត្រ ក្នុងនោះទិញដីបន្ថែម៤.៣ម៉ែត្រ។ ចំណែកអគារគណបក្សមានទំហំ៥.៥ម៉ែត្រ គុណ៩ម៉ែត្រ និងសរុបការចំណាយទាំងអស់ សរុប៣៣,៣៤៤ដុល្លារ។ ដោយក្នុងនោះ លោក មាស សុភា បានឧបត្ថម្ភថវិកាចំនួន១០,២៣៥ដុល្លារ រួមនិងថវិការបស់សប្បុរសជាច្រើនរូបទៀតផងដែរ៕ដោយ ប្រាក់ សុភាស់
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ