ឆេះរោងចក្រកាត់ដេរសំលៀកបំពាក់ វ៉ាយអូលែត អីភែរឹល (ខេមបូឌា)កូអិលធីឌី កម្មករកម្មការនី ភ័យរត់ចែកជើងគ្នា សំណាងល្អមិនរាលដាលធំដុំ
រាជធានីភ្នំពេញ៖នាវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គីភ័យមួយបានឆាបឆេះក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ វ៉ាយអូលែត អីភែរឹល (ខេមបូឌា) កូអិលធីឌី បណ្តាលឲ្យកម្មករកម្មការនីភ័យរត់ចែកជើងគ្នាសំណាងល្អមិនរាលដាលធំដុំ។ហេតុការនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីបងប្អូនកម្មករកម្មការិនីធ្វើការនៅក្នុងរោងចក្រខាងលើបានអោយដឹងថា៖មូលហេតុដែលនាំអោយកើតមានអគ្គីភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញពីoffice ហើយក៏មានផ្សែងក្មួលខ្មាញ់ចេញពីបន្ទប់នោះធ្វើអោយកម្មកកម្មការនីភ័យស្លន់ស្លោរត់ចែកជើងគ្នាតែម្តង។
ប្រភពដដែលបានបន្តថា ក្រោយមកអាជ្ញាធរសង្កាត់ នឹងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អក ចុះទៅទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន្ត ដោយនាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ទើបអគ្គីនោះរលត់ទៅវិញនៅម៉ោង០២នឹង១០នាទីរសៀលថ្ងៃខែឆ្នាំដដែល ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យនោះទេ។
ជុំវិញករណីខាងលើករណីខាងលើសមត្ថកិច្ចមិនទាន់ដឹងថា ទំហំនៃការខូចខាតអស់ប៉ុន្មាននៅឡើយទេ។ប៉ុន្តែកម្មកកម្មការនី ដែលបំរើការនៅក្នុងរោងចក្រនោះ ត្រូវបានថៅកែអោយឈប់សម្រាកត្រលប់ទៅផ្ទះវិញសិនរងចាំខាងរោងចក្ររៀបចំកន្លែងដែលឆេះនោះរួចរាល់ ទើបអោយកម្មកកម្មការនីចូលធ្វើការជាធម្មតាវិញ៕