ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ឋ័ករណីរក្សាទុកថ្នាំញៀន
Tue,26 November 2019 (Time 06:34 PM)
ដោយ ៖ ខ្មែរថ្ងៃនេះ (ចំនួនអ្នកអាន: 1378នាក់)

ខេត្តបាត់ដំបង៖ជនសង្ស័យចំនួន០២នាក់​ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ​កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការល្បាតបង្ក្រាប​ឃាត់ខ្លួន​ពាក់ព័ន្ធទៅ​និងករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។

ការចុះប្រតិបត្តិការណ៍​នេះបានធ្វើឡើង​កាលពី​វេលាម៉ោង១០និង៣០​នាទី ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២​០១៩ ​នៅភូមិ​សាស្ត្រចំ​ណុចក្រុម​ទី៨ ស្ថិតនៅក្នុងភូមិកំ​ពង់ម្តោក ឃុំអូរដំបង២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ ខណៈពេលដែលកម្លាំង​ជំនាញកំពុងចុះ​ល្បាត។

លោកអនុសេនីយ៍ឯក សំ ប៊ុនហេង នាយ​ផ្នែកប្រឆាំង​គ្រឿងញៀន​នៃអធិការដ្ឋា​ននគរបាលស្រុក​សង្កែបាន​ឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ដែលត្រូវបាន​កម្លាំង​របស់លោក​ចាប់ឃាត់ខ្លួននោះ
១-ឈ្មោះ លឿម ចាន់ដេត  ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុក​សង្កែ ខេត្តបាត់ដំបង និង។
២-ឈ្មោះ ស្រេង ​ងួនស្រៀង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុក​សង្កែ ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន​ជនសង្ស័យ​ខាងលើជំនាញដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន:
 -ប្រភេទម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្តិកចំនួន០១ថង់ទម្ងន់ ១,៤៨ក្រាម
-ទូរស័ព្ទដៃ​ចំ​នួន០១គ្រឿង
-ម៉ូតូចំនួន១​គ្រឿង​និងសម្ភារៈប្រើប្រាស់​មួយចំនួនទៀត។

លោក សំ ប៊ុនហេង បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យ​ទាំងពីរនាក់ខាងលើ ជន​សង្ស័យឈ្មោះ លឿម ចាន់ដេត សមត្ថកិច្ចធ្លាប់ធ្វើ​ការអប់​រំជាច្រើនដង​ហើយ តែមិនកែទើប​ឈានដល់ការឃាត់ខ្លួនយកតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំ​សំណុំឯកសារបញ្ជូនបន្ត ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ