ខេត្តក្រចេះ ៖ ប្រជាសហគមន៍ព្រៃឡង់នៅខេត្តក្រចេះឲ្យដឹងថា សកម្មភាពគោយន្ដចូលទៅកាប់ឈើ នៅក្នុងដែនជម្រកសត្វព្រៃឡង់ ហើយដឹកចូលទៅក្នុងក្រុមហ៊ុន ស៊ីងបាយអូរថេក ក្នុងមូលដ្ឋនឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានចាប់ផ្ដើមសារជាថ្មី ដោយពុំមានសមត្ថកិច្ចណាហ៊ានចេញមុខទប់ស្កាត់នោះឡើយ។បណ្តាញសហគមន៍ព្រៃឈើ បានផ្តល់ព័ត៌មានច្បាស់ការមកថា ក្រុមហ៊ុន ស៊ីងបាយអូរថេក បាន និងកំពុងមមាញឹកកាប់ និងដឹងជញ្ជូនឈើចេញពីព្រៃឡង់ត្រងចំណុច ចែម៉ែ ត្រពាំងគា សោកតាហូ ស្ថិតក្នុងដែនជម្រកព្រៃឡង់ ចាប់តាំងពីឆ្នាំ២០១៩ មករហូតដល់បច្ចុប្បន្ន។ ក្រុមឈ្មួញឧក្រឹដ្ឋជនព្រៃឈើបានកែនប្រជាពលរដ្ឋឲ្យចូលទៅកាប់ឈើ់ និងដាក់លុយឲ្យក្រុមឈ្មួញកណ្តាលលក់ជាតិតូច-ធំមួយចំនួនទិញពីពលរដ្ឋអ្នកចូលកាប់ហើយដឹកជញ្ជូនចូលក្នុងក្រុមហ៊ុនស៊ីងបាយអូរថេក រួចយកទៅលក់បន្តឲ្យក្រមហ៊ុន អង្គរប្លាយវូត ដឹកចូលទៅកល់នៅស្រុកយួនយ៉ាងមហាប្រល័យ។ ប្រជាសហគមន៍ និងពលរដ្ឋបានបញ្ជាក់ថា ព្រៃក្នុងដែនជម្រកសត្វព្រៃឡង់ជិតរលាយទៅជាវាលរហោស្ថានទៀតហើយ បើសមក្មភាពកាប់ និងដឹកជញ្ជូនខាងលើទាំងថ្ងៃទាំងយប់ឥតស្រាកស្រានយ៉ាងដូច្នេះនោះ។ ប្រជាសហគមន៍បានបន្ថែមថា កន្លងមកមានមន្ត្រីបរិស្ថាន និងសមត្ថកិច្ចជំនាញធ្លាប់បានចុះមកខ្លះៗដែរ តែពួកគេគ្រាន់តែមកប្រមូលលុយរួចក៏បិតសាប៊ូប្រូចទៅបាត់ស្រមោលឈឹង បើទោះបីជាយើងខ្ញុំរាយការណ៍ពីសកម្មភាពក្រុមឈ្មួញទុច្ចរិតបំផ្លាញព្រៃឈើប្រាប់ទៅខាងណាបន្តទៀតក៏គ្មានប្រយោជន៍ដែរ ព្រោះពួកគេ (ទាំងក្រុមឈ្មួញ ទាំងក្រុមហ៊ុន ទាំងមន្ត្រី ទាំងអ្នកកាន់ច្បាប់ និងទាំងជំនាញពាក់ព័ន្ធនានា) គេបានត្រូវរ៉ូវគ្នាជាថ្នូរនឹងផលប្រយោជន៍រៀងៗខ្លួនអស់ទៅហើយ បើរាយការណ៍ស្រួលមិនស្រួល គេប្តឹទៅអ្នកច្បាប់អាចមានទោសទណ្ឌដល់ខ្លួនទៀតផងក៏មាន...ហាស់ហា...! សំនួរសួរថា តើលោកចៅហ្វាយខេត្តក្រចេះ ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តជាទីងមោងឬ...? ឬមានឆន្ទៈបំផ្លាញព្រៃឈើដូចក្រុមឈ្មួញ និងក្រុមហ៊ុន ស៊ីងបាយអូថេក ដែរឬយ៉ាងណា...? ឬក៏ជាប្រភេទមន្ត្រីបែបអ្នកតា រង់ចាំគេយកដង្វាយមកសែនឲ្យ ទើបមិនល្បីរឿងក្រុមឈ្មួញបំផ្លាញព្រៃឈើជ្រកក្រោមស្លាកស៊ីងបាយអូថេកសោះនោះ...?។ ប្រភពដដែលបានឱ្យដឹងទៀតថា សព្វថ្ងៃមេឈ្មួញ និងក្រុមទុរជនបាន និងកំពុងបំផុសប្រជាពលរដ្ឋតាមតំបន់នានាឲ្យចូលទៅកាប់ព្រៃឈឺនៅក្នុងតំបន់ដែនអភិរក្សត្រង់ចំណុច ចែម៉ែ ត្រពាំងគា សោកតាហូ ស្ថិតក្នុងដែនជម្រកព្រៃឡង់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ហើយលក់ឲ្យឈ្មួញកណ្តាលនិងយកមកស្តុកក្នុងក្រុមហ៊ុន ស៊ីងបាយអូថេក របស់វៀតណាម រួចបន្តសម្រុកដឹកឆ្លងដែនទៅប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ ដោយក្នុង១រថយន្តៗមានទម្ងន់រាប់សិបតោនបង្កឲ្យខូចផ្លូវឬបាក់ផ្លូវជាតិទៀតផង ហើយក៏គ្មានរំខានសមត្ថកិច្ចជំនាញពាក់ព័ន្ធតាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានធ្វើការបង្ក្រាបឡើយ ហេតុអី ក៏មិនល្បីដល់លោកចៅហ្វាយខេត្តក្រចេះដ៏មហិមារូបនោះ...? តើលោកអភិបាលខេត្តបានទទួលសួយសារអាករពីក្រុមបំផ្លាញជាតិដែរឬទេ...?។ ដោយឡែកខាង លោក ស៊ុន ច័ន្ទថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូន វិញ ផ្លូវជាតិ១ខ្សែណាក៏មានជញ្ជីងដែរ ឡានដឹកឈើភាគច្រើនសុទ្ធតែភ្លៅ៥-៦ ដាក់ទម្ងន់រាប់សិបតោនចង់ផ្ទុះផ្លូវ ហេតុអីជញ្ជីងរបស់លោក ស៊ុន ចាន់ថុល ថ្លឹងអត់ដែលលើសទម្ងន់អ៊ីចឹង...? ហាស់ហា...បងប្អូន មហាជនឆ្ងល់ដូចខ្ញុំដែរឬទេ...?ប្រភពបន្តថា ដោយសារតែមានការឃុបឃិតគ្នាពុករលួយតាំងពីមន្ត្រីបរិស្ថាន មន្ត្រីជំនាញថ្នាក់ក្រោមរហូតទៅដល់ថ្នាក់ខេត្តអញ្ចឹងហើយ ទើបគ្មានការអើពើនិងទប់ស្កាត់ ឬក៏បង្ក្រាបពីសំណាក់អាជ្ញាធរដូច្នេះ...! បើទោះជាមានសារព័ត៌មានចេញផ្សាយជាច្រើនអង្គភាពយ៉ាងណាក៏ដោយ ក៏ចៅហ្វាយខេត្តក្រចេះរូបនោះ ធ្វើគរធ្វើថ្លង់ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងក្នុងទឹកដីក្រោមការគ្រប់គ្រងរបស់ខ្លួនអ៊ីចឹងដែរ...។ប្រជាពលរដ្ឋលោកមានការងឿងឆ្ងល់និងចោទជាសំណួរថា៖ បើមន្ត្រីធំៗនៅក្នុងខេត្តក្រចេះ មិនអើពើ មិនយកចិត្តទុកដាក់ក្នុងការទប់ស្កាត់និងបង្ក្រាបឈ្មួញបំផ្លាញជាតិ ឬក្បត់ជាតិដើម្បីលុយទាំងនោះទេ តើស័ក្តិសមជាអ្នកស៊ីប្រាក់ខែរាស្ត្រដែរឬទេ...? អស់លោកគួរមានមនសិការខ្មាសអៀនមន្ត្រីនៃប្រទេសជិតខាងផង ធ្វើជាអ្នកបម្រើរាស្ត្រ គួរតែបម្រើដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងថែរក្សាការពារឲ្យបាននូវធនធានធម្មជាតិពីក្រុមទុរជន ឬឈ្មួញទុច្ចរិតជាដើម (សូមមើលរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃជាតិ) ផងអស់លោក។ តើនៅកម្ពុជាមានមន្ត្រីរូបណាដែលអាចបង្ក្រាប និងទប់ស្កាត់នៃការបំផ្លាញព្រៃឈើ និងធនធានធម្មជាតិឲ្យគង់វង្សបាន...? ឬក៏នៅក្នុងកម្ពុជានេះ ពិតជាគ្មានមន្ត្រីណាអាចបង្ក្រាប ឬការពារធនធានធម្មជាតិ បានមែនទេឬ...?មហាជនបានសំណូមពរថា៖ បើ ចៅហ្វាយខេត្ត ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន គ្មានឆន្ទៈមនសិការការពារ ទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រាន និងការបំផ្លាញធនធានធម្មជាតិពីក្រុមឈ្មួញទុច្ចរិតទាំងនោះមិនបានទេនោះ គួរតែដកចៅហ្វាយខេត្តនោះ និងរំលាយក្រសួងទាំងពីរខាងលើចោលទៅដើម្បីជៀសវៀងចំណាយថវិកាជាតិឥតប្រយោជន៍បន្តទៀត។គួររម្លឹកថា បើតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាល១បានបញ្ជាក់ថា៖ ព្រៃឈើ ប្រមាណជាជាង ៦០០០ហិតា ក្នុងដែនជម្រកសត្វព្រៃចំនួន២ គឺដែនជម្រកព្រៃឡង់ និង ដែនជម្រកសត្វព្រះរការត្រូវបានកាប់បំផ្លាញ ហើយការទប់ស្កាត់ហាក់គ្មានប្រសិទ្ធភាព....៕សូមបញ្ជាក់ថា អង្គភាពយើង រង់ចាំការបំភ្លឺពីអាជ្ញាធរខេត្តក្រចេះ ជំនាញ និងស្ថាប័នពាក់ព័ន្ធនានារៀងរាល់ពេលតាមរយៈ WathsApp,Telegram,Phone : 012 804 979 / 097 85 20008 និង ព័ត៌មានពិស្តារក្នុងកម្មវិធី វេទិកា ខ្ញុំចង់ឲ្យអ្នកដឹង...! បន្តទៀត៕……………………………………………………ចេញផ្សាយ. 30/06/2022 ដោយ : រាជសីហ៍ ឧត្តរ
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ