ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
រដ្ឋបាល ស្រុកបាណន់ បានរៀប ចំ កិច្ច ប្រជុំ សាមញ្ញ លេីក ទី ៣៦ ឆ្នាំ ទី៣ អាណត្តិ ទី ៣ របស់ ក្រុម ប្រឹក្សា ស្រុក ក្រោមអធិបតីភាព លោក ស្រី រាជ បូរ៉ា នី ប្រធានអង្គប្រជុំ ។
Tue,28 June 2022 (Time 01:52 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 248នាក់)

ព្រឹក ថ្ងៃពុធ ១កេីត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ នឹង ថ្ងៃ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២ រដ្ឋបាល ស្រុកបាណន់ បានរៀប ចំ កិច្ច ប្រជុំ សាមញ្ញ លេីក ទី ៣៦ ឆ្នាំ ទី៣ អាណត្តិ ទី ៣ របស់ ក្រុម ប្រឹក្សា ស្រុក ក្រោមអធិបតីភាព លោក ស្រី រាជ បូរ៉ា នី ប្រធានអង្គប្រជុំ ។ ទន្ទឹម នឹង នោះ ក៏ មានការ ចូលរួម ពី លោក អភិបាល លោក លោកស្រី អភិបាល រង នៃ គណៈអភិបាលស្រុក នាយក នាយក រងរដ្ឋ បាល ប្រធាន អនុប្រធាន ការិយាល័យ/អង្គភាព មេបញ្ជាការ មូលដ្ឋាន កង រាជ អាវុធហត្ថ ស្រុក មេបញ្ជាការ ផ្នែក សឹក រង ស្រុក អធិការ រងនគរបាល ស្រុក និង លោក មេឃុំ គ្រប់ ឃុំ ។
ក្នុង នោះ
- បាន ពិភាក្សា និង អនុម័ត កំណត់ ហេតុ នៃ កិច្ច ប្រជុំ លេីកទី៣៥
- បាន ពិភាក្សា និង អនុម័ត របាយការណ៍ របស់ រដ្ឋបាល ស្រុក ប្រចាំ ខែ ឧសភា ឆ្នាំ ២០២២
- បានពិភាក្សា និងអនុម័ត ផែនការ ក្របខណ្ឌ របស់ រដ្ឋបាល ស្រុក ប្រចាំ ឆ្នាំ ២០២៣
- បានពិភាក្សា និងអនុម័ត ប្រតិទិន នៃ កិច្ច ប្រជុំ ក្រុម ប្រឹក្សា ស្រុក ចាប់ ពីខែកក្កដា ឆ្នាំ ២០២២-ខែមិថុនា ឆ្នាំ ២០២៣
- បាន រាយការណ៍ អំពី សកម្មភាព និង ក្តាប់ ព័ត៌មាន បញ្ហា ប្រឈម របស់ ឃុំ ដែលបានលេីកមក តាមរយៈ គ.ក.ស.ក ស្រុក
- បានស្តាប់ ការ រាយការណ៍ អំពី លទ្ធផល ការងារ ដែល រដ្ឋបាល ស្រុក សម្រេចបានកន្លងម ក និងការ លេីក ផែនការ ដែល ត្រៀម អនុវត្ត នូវ ការងារ ចំពោះ មុខ ការងារ ត្រៀម ប្រកាស ក្រុម ប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២ ការងារ រៀបចំ ផែនការ បែងចែក តួនាទី ភារកិច្ច ដេីម្បី ត្រៀម ពិធី បុណ្យ រុក្ខទិវា ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ បំផុត របស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃ ព្រះ រាជាណាចក្រ កម្ពុជា ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់ បំផុត នៅភូមិសំបួរមាស ឃុំស្នឹង ការរៀបចំ ផែនការ ពិធី ពិសារ អាហារ សាមគ្គី របស់ រដ្ឋបាល ឃុំ កន្ទឺ ២ និង ពិធី សំណេះសំណាល ចែក វិញ្ញាបនបត្រ បិទនិងបេីកវគ្គបណ្តុះបណ្តាលជំនាញកុំព្យុទ័រ របស់ សហភាព សហព័ន្ធ យុវជន កម្ពុជា ស្រុកបាណន់ ។ ទន្ទឹម នឹង នោះ រដ្ឋ បាល ស្រុក នឹង រៀបចំ ចាត់ចែង តួនាទី ភារកិច្ច ទី កន្លែង ដេីម្បី ធានា សុវត្ថិភាព ដល់ ការរៀបចំ ព្រះរាជ ពិធី និងពិធី ទាំងអស់ នោះ ប្រកប ដោយ សុវត្ថិភាព និង ប្រព្រឹត្ត ទៅ ដោយ រលូន តាម ការ គ្រោង ទុក ។
កិច្ចប្រជុំ នេះ បាន បញ្ចប់នៅថ្ងៃខែឆ្នាំ ដដែល ក្រោម បរិយាកាស រីករាយ និង ស្និតស្នាល ក្រៃលែង ។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ