ខេត្តបាត់ដំបង,ស្រុកសំពៅលូនលោ កវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ នគរបាលស្រុក សំពៅលូន ធ្វេីការស្រាវជ្រាវករ ណីហិង្សាដោយចេតនា បណ្តាលឱ្យស្លាប់ជនរងគ្រោះ ដោយបានសម្រេចកាលពីថ្ងៃ សៅរ៍ ៤កេីត ខែ មាឃ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ ទី ៥ ខែ កុម្ភៈឆ្នាំ២០២២ ធ្វេីការឃាត់ខ្លួនមុខ សញ្ញាជាក្រុមជនសង័្សយចំនួន០៣នាក់ នាំមកធ្វេីការសាកសួរស្រាវជ្រាវដែលក្នុងនោះគឺ៖១-ឈ្មោះ យ៉ាង សុខចាន់នី ហៅ អ៊ុក ភេទប្រុស អាយុ ២១ ឆ្នាំ។ ២-ឈ្មោះ ហ៊ាន វ៉ើយហុង ភេទប្រុស អាយុ ២២ ឆ្នាំ។ ៣-ឈ្មោះ អឿន ភារម្យ ភេទប្រុស អាយុ ២២ ឆ្នាំ។ អ្នកទាំង ០៣ នាក់ មានទីលំនៅ ភូមិតាស្ដា ឃុំតា ស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពី ថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោ ង២៣និង៣០នាទីនៅចំណុច លើ ផ្លូវជាតិលេខ ៥៩ ស្ថិតក្នុងក្រុមទី០៤ ភូមិតាស្តាឃុំតា ស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្ដាលឱ្យជនរងគ្រោះស្លាប់មួយបាន កើត ឡើង ដែលករណីនេះបង្កដោយក្រុមជនសង្ស័យ មួយ ក្រុមមានគ្នាចំនួន ០៩ នាក់ បានធ្វើស កម្មភាពចាំស្ទាក់អមសងខាងផ្លូវជាតិដែលស្ងាត់ដាច់ស្រយ៉ាលពីទីប្រជុំជន ដោយយក ដុំថ្មផង ពូថៅផងនិងកាំបិតផ្គាក់ផង គប់ និងកាប់ទៅលើជនរងគ្រោះឈ្មោះ ឡាញ់ ស៊ីណាត ភេទប្រុស អាយុ ១៨ឆ្នាំមានទីលំនៅ ភូមិចក្រី ឃុំបា រាំងធ្លាក់ ស្រុក ភ្នំព្រឹកខេត្តបាត់ដំបង ក្នុងខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ បណ្ដាលឱ្យរងរបួសត្រង់កនិង ចំ ហៀងខាងស្តាំ (របួសធ្ងន់ធ្ងរ) និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា នៅចំ ណុចកេីត ហេតុក្រុមជនសង័្សយបានជ្រេីសរេីសយកចំ ណុចស្ងាត់និងស្ថិ ត នៅឆ្ងាយពីទីប្រជុំជន ហេីយ ដោយ សារពេលវេលាយប់ជ្រៅផង ដែលជាហេតុ ធ្វេីឱ្យកម្លាំងនគរបាលរបស់លោកចេញអន្តរាគ មន៍ មិនបានទាន់ជាហេតុធ្វេីឱ្យក្រុមជនសង័្សយ ធ្វេីសកម្មភាពរួចភ្លាមបាននាំគ្នាគេច ខ្លួនបាត់ពីកន្លែងកេីតហេតុភ្លាមៗ ។លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្ន ង ការរងផែនការងារនគរបាលព្រ ហ្មទ័ណ្ឌ បានបញ្ជាក់ថា ករ ណីនេះដោយ អនុវត្តតាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់ របស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកបានធ្វេីកា រ ដឹកនាំស្រាវជ្រាវរហូតឈានទៅកំ ណត់មុខសញ្ញាបាននិងធ្វេី ការឃាត់ខ្លួនបក្ស ពួកចំនួន០៣នាក់ក្នុង ចំណោមបក្សពួកមួយចំនួនទៀតរួមទាំងជនដៃដល់ផងកំពុងរត់គេចខ្លួនពីមូល ដ្ឋាន លោកស្នងការរងបន្តថា ទោះបីជាបែប នេះក្តីសមត្ថកិច្ចកំពុងដុតដៃដុតជេីងក្នុងការស្វែង ចាប់ខ្លួនមុខសញ្ញាទាំងនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។លោកស្នងការរងបានបញ្ជាក់បន្ថែមថា ករណីហិ.ង្សាបណ្តាលឱ្យស្លាប់ជន រ ងគ្រោះនេះគឺផ្តេីម ចេញពីបញ្ហាគំនុំតែប៉ុណ្ណោះ ហេីយនេះក៏ជាការ ដោះស្រាយគំនុំដោយការសងសឹកគ្នាក្នុងជម្លោះពីពេកមុនមកដែរ។ នៅពេលនេះមុខសញ្ញាជាជនសង័្សយទាំងបីនាក់ខាងលេីសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ