ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំ ពិភាក្សា ពិនិត្យនិងសម្រេចលើទិន្នន័យដែលមាននៅក្នុងសៀវភៅមគ្គុទេសវិនិយោគ សម្រាប់ខេត្តបាត់ដំបង រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង
Tue,08 February 2022 (Time 08:07 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 254នាក់)

នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា ពិនិត្យនិងសម្រេចលើទិន្នន័យដែលមាននៅក្នុងសៀវភៅមគ្គុទេសក៏វិនិយោគ សម្រាប់ខេត្តបាត់ដំបង រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមដោយលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួន ។
នាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបងនឹងចូលរួមសហការ ក្នុងការផ្ដល់ជាព័ត៌មានផ្សេងៗទាក់ទងទៅនឹងសក្ដានុពលរបស់ខេត្ត ផែនការវិនិយោគរបស់ខេត្ត និងកិច្ចការមួយចំនួនទៀតជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការតាក់តែងសៀវភៅមគ្គុទេសក៏វិនិយោគនេះមកចេញជាសមិទ្ធិផលមួយ ដើម្បីឲ្យវិនិយោគិនអាចយកទៅអាន និងយល់ច្បាស់អំពីសក្ដានុពលរបស់ខេត្តមុននឹងធ្វើការវិនិយោគក្នុងខេត្តបាត់ដំបង ដើម្បីជំរុញឲ្យមានការទាក់ទាញដល់វិនិយោគិនជាតិ អន្តរជាតិដែលមានបំណងចង់សិក្សាអំពីភូមិសាស្រ្ដខេត្តបាត់ដំបង និងដើម្បីងាយស្រួលដល់វិនិយោគិនមុននឹងធ្វើការវិនិយោគក្នុងខេត្តឲ្យត្រូវគោលដៅ និងតម្រូវការរបស់ប្រជាពលរដ្ឋ ៕ឈុនខែម

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ