ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៣៩គ្រួសារបានទទួលអំណោយពីអង្គការប្រតិបត្តិការកុមារកម្ពុជា
Thu,10 February 2022 (Time 02:22 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 232នាក់)

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី១០ ខែ កុម្ភ: ឆ្នាំ២០ ២១នេះ លោកឧត្តមេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ ដំបង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឫស្សី និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំរបស់ មង្គល បានអញ្ជេីញចុះជួបសំណេះសំណាល និងនាំយកអំណោយអង្គការប្រតិបត្តិការកុមារកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋចំនួន៤៣៩គ្រួសារដែលរងគ្រោះដោ យ ទឹកជំនន់នាពេលកន្លងទៅក្នុងភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
នាឱកាសនេះលោកឧត្តមេនីយ៍ទោ សាត គឹមសាន បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម ឧត្តមសេនី យ៍ ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលឯកឧត្តមធ្លាប់ទទួលភារកិច្ចជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាពេលកន្លងទៅ។
ជាមួយគ្នានេះលោកឧត្តមេនីយ៍ទោ ស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តនូវគោលនយោបាយស្តីពីភូមិ ឃុំមានសុវត្ថិភាពដែលក្នុងនោះផ្តោតសំខាន់បញ្ហាគ្រឿង ញៀនដែលក្រុមគ្រួសារនីមួយៗត្រូវអប់រំណែនាំសមាជិកគ្រួសាររបស់ខ្លួនឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងសូមចូលរួមគោរពអនុវត្តឱ្យបានទាំងអស់គ្នានូវច្បាប់ចរាចរណ៍ផ្លូវគោកពិសេសបងប្អូនដែលប្រេីប្រាស់ផ្លូវ។
ដោយឡែកបញ្ហាគ្រោះអគ្គិភ័យ ដោយ សាររដូវនះជារដូវប្រាំងហួតហែង ដូច្នេះសូមមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យដែលអាច កេីតឡេីងតាមលំនៅដ្ឋាន ទាំងភ្លេីងជេីងក្រាន ភ្លេីងទៀនធូប ចរន្តអគ្គិសនីឬភ្លេីងព្រៃដែលអាចឆាបឆេះរាលដាលដល់លំនៅដ្ឋាន ហើយពិសេសជាងនេះអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមបង្ការ ទប់ស្កាត់និងការពារខ្លួនពីបញ្ហាជម្ងឺឆ្លងCOVID-19 សូមប្រជាពលរដ្ឋអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិ បាល ការធ្វេីអនាម័យជាប់ជាប្រចាំ។
លោកឧត្តមសេនីយ៍ទោ ស្នងការបានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ប្រជាពលរដ្ឋចំនួន ១១ភូមិក្នុងឃុំរបស់ មង្គល ស្រុកមោងឫស្សីចំនួន៦៦៩គ្រួសារបានទទួលអំណោយពីអង្គការខាងលេីនេះរួចហេីយ តែដោយសារស្ថានភាពផ្លូវ លំ បាកក្នុងការធ្វេីដំណេីរទេីបថ្ងៃនេះ ប្រជា ពលដ្ឋនៅភូមិអន្លង់ត្រាច ដែល នៅឆ្ងាយជាងគេទទួលបាននៅពេលនេះ។
ហើយអំណោយដែលត្រូវផ្តល់ជូននាពេលនេះមួយគ្រួសារៗទទួលបាន៖-អង្ករចំនួន ២៥គីឡូ ក្រាម -មីចំនួន០១កេសតូច -ត្រីខកំប៉ុងចំនួន ០១ យួរ -ទឹកត្រីចំនួន០១យួរ -ទឹកសីអីវចំនួន០ ១ យួរ -អំបិលអនាម័យចំ នួន ០១គីឡូក្រាម -ស្កសរចំនួន ០១គីឡូ ក្រាម -ប្រេងឆាចំ នួន០១ដប។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ