ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
មន្ទីរ អប់រំយុវជននិងកីឡា ខេត្តស្ទឹងត្រែង ទទួលបាន ម៉ាស់ក្រណាត់ ជាង ៥ ពាន់ម៉ាស់ នឹង សំភារៈមួយចំនួនទៀត ពី អង្គការPLAN អន្តរជាតិកម្ពុជា
Thu,16 September 2021 (Time 04:00 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 409នាក់)

ខេត្តស្ទឹងត្រែង÷ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរ អប់រំយុវជននិងកីឡា ខេត្តស្ទឹងត្រែង បានទទួលយកជំនួយមនុស្សធម៍ពីសំណាក់អង្គការផ្លែនអន្តរជាតិកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង ដែលផ្តល់ជូនសម្រាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងពេលរាជរដ្ឋាភិបាល សម្រេចឲ្យបើកការសិក្សារបស់សិស្សានុសិស្សទូទាំងប្រទេស ក៏ដូច ក្នុងខេត្តស្ទឹងត្រែង ។
ការប្រគល់និងទទួលនេះបានធ្វើឡើងនៅ មន្ទីរអប់រំយុវជននិងកីឡាខេត្ត ក្រោមវត្តមាន លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត នឹង លោក ផែន ប៊ុនភឿន ប្រធានប្រតិបត្តិកម្មវិធីប្រចាំខេត្តស្ទឹងត្រែង របស់អង្គការផ្លែនអន្តរជាតិកម្ពុជា និង សហការី ។
លោក ផែន ប៊ុនភឿន ប្រធានប្រតិបត្តិកម្មវិធីប្រចាំខេត្តស្ទឹងរបស់អង្គការផ្លែនអន្តរជាតិមានប្រសាសន៍ថា ការប្រគល់ជំនួយមនុស្សធម៍របស់អង្គការផ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែងនេះ ធ្វើឡើងបន្ទាប់ពី សាលារៀនមួយចំនួន ក្នុងខេត្តស្ទឹងត្រែង ត្រូវបានអនុញ្ញាតឲ្យដំណើរការសិក្សារបស់ សិស្សានុសិស្ស ឡើងក្រោយពី អាក់ខានមួយរយៈធំ ដោយសារការរីករាលដាល ឆ្លងនៃជំងឺកូវីដ _១៩ ។
លោកបញ្ជាក់ថា ជំនួយមនុស្សមនុស្សធម៍ដែលប្រគល់ជូន មន្ទីរអប់រំយុវជន និងកីឡា នៅពេលនេះគឺសមស្របនិងការប្រតិបត្តិការរបស់អង្គការផ្លែនអន្តរជាតិដែលតែងតែបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការមនុស្សធម៍ និងកិច្ចការសង្គមផ្សេងៗផងដែរ។
លោក ហ៊ាង ប៉ូលី បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការផ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែងដែលតែងតែបានជួយជា ម៉ាស់ និង សម្ភារៈជាច្រើម ក្នុងការចូលរួមជាសកម្មភាពមនុស្សធម៍ជាមួយ មន្ទីរអប់រំ ក្នុងពេលនេះនិងកន្លងមក ដែលសកម្មភាពមនុស្សធម៍នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងចូលរួមទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ .ដើម្បីចែកជូនសិស្សានុសិស្សតាម គ្រឹះស្ថានសិក្សា មួយចំនួនដែលបានបើកអោយដំណើរការសិក្សាឡើងវិញ។
លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បន្តថា រាល់ជំនួយមនុស្សធម៍ដែលអង្គការផ្លែនអន្តរជាតិ និងសប្បុរធម៍នានាបានឧបត្ថមគាំទ្រដល់មន្ទីរ និងត្រូវបានយកទៅប្រើឲ្យចំគោលដៅយ៉ាងពិតប្រាកដ ដោយមិនធ្វើឲ្យសប្បុរសជនមានក្តីព្រួយបារម្ភនិងខកបំណងឡើយ។
សូមបញ្ជាក់ផងជំនួយមនុស្សធម៍ដែលអង្គការផ្លែនអន្តរជាតិប្រគល់ជូន មន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែង នាពេលនេះមានដូចជា.ម៉ាស់ក្រណាត់ ចំនួន ៥,៣២៨ ម៉ាស់ .របាំងមុខ ចំនួន ២,៦៦៤ . អាកុល ៣០ លីត្រ ចំនួន ៣៨ កាន. សាប៊ូលាងដៃ ចំនួន ៥៧ ដុំ . .ឧបករណ៍វាស់កំដៅឬស៊ីតុណ្ហភាព ដែលមានស្តង់ដា ចំនួន ៣៥ សម្រាប់ .នឹង ជែល ចំនួន ១៧៨ ដប ផងដែរ ។
ក្នុងនោះដែរ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឧបត្ថម្ភ ប្រគល់ ម៉ាស់ ចំនួន ៤ ពាន់ម៉ាស់ បន្ថែមទៀតដល់ មន្ទីរអប់រំយុវជន និង កីឡាខេត្តស្ទឹងត្រែង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ