ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ពិតជាគួរឲ្យអាណោចពន់ពេកក្រៃលែង បុរសម្នាក់គ្រោះថ្នាក់ចរាចរណ៍ដើរមិនរួចថែមទាំងជីវភាពខ្វះខាតជួបការលំបាកជាពន់ពេក
Fri,27 August 2021 (Time 03:54 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 452នាក់)

ខេត្តបាត់ដំបងៈ នៅព្រឹកថ្ងៃសុក្រទី 25 ខែសីហាឆ្នាំ 2021លោក ឈុន ខែម តំណាងឱ្យ លោកសែនសារឿន ហៅអាចារ្យ សារឿន អគ្គនាយកទូរទស្សន៍ស្លឹករឹតនិងទូរទស្សន៍យុវជនការពារសន្តិភាពបានអញ្ជើញចូលរួមនិងនាំយកអំណោយព្រមទាំងថវិកាចូលរួមជាមួយសប្បុរសជនសំណាងឱ្យក្រុមជិះកង់ខ្លារខិនដែលដឹកនាំដោយ លោកលីលឹមសៀន និងតំណាងឱ្យក្រុមជិះកង់ ហ្វាន់ រ៉ាត តំណាងឱ្យ លោកគឹមវណ្ណរ៉ា និងអ្នកស្រីងួន សុផលបាននាំយកអំណោយទៅចែកជូនបងប្រុសឈ្មោះម៉ាន លន់ និងប្រពន្ធឈ្មោះ ធីស្រីណា នៅគេហដ្ធាន នៅភូមិកម្មករ ក្រុងបាត់ដំបងខេត្តបាត់ដំបងដែលរងគ្រោះថ្នាក់ចរាចរណ៍ ដើរមិនរួចនិងជីវភាពខ្វះខាតប្រចាំថ្ងៃនិងខ្វះថវិកាដើម្បីព្យាបាលគ្រួសារ។
អ្នកស្រីបានបញ្ជាក់ទៀតថាសព្វថ្ងៃនេះអ្នកស្រីស៊ីឈ្នួលលាងចានឲ្យគេដើម្បីយកលុយនៅទិញចំណីឱ្យប្ដីនិងកូនតូចៗតែថ្មីៗនេះដោយសារមានបណ្ដាញសង្គមនិងទូរទស្សន៍ស្លឹករឹតផ្សព្វផ្សាយបានថ្នាក់ដឹកនាំនិងសប្បុរសជនឃើញ បានចុះមកចែកជូនគ្រួសាររបស់គាត់ចំនួន 3 លើកមកហើយអ្នកស្រីបានបន្តទៀតថាឥឡូវអ្នកស្រីលេងបារម្ភទៀតហើយ រឿងអង្ករហូបពីព្រោះបានឯកឧត្តមនិងសប្បុរសជនចែកឱ្យចំនួន 2បេ មកហើយអ្វីដែលលោកស្រីព្រួយគឺខ្វះខាតលុយដើម្បីព្យាបាលប្ដីរបស់គាត់អ្នកស្រីសំណូមពរទៅដល់ឯកឧត្តមលោកជំទាវអស់លោកលោកស្រីមេត្តាជួយក្រុមគ្រួសារគាត់បន្តទៀតផង។
សូមបញ្ជាក់ផងដែរថាអំណោយដែលចែកជូនថ្ងៃនេះមាន
1 ទឹកសុទ្ធ 5 កេះ
2 អង្ករ 1 បេ 50 គីឡូ
3 ទឹកដោះគោឆាវចំនួនបីយួរ
4 ប្រាក់ចំនួន 1 លាន 80 ម៉ឺនរៀលផងដែរ។ ឈុនខែម

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ