ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
បទល្មើសដឹកជញ្ជួនឈើខុសច្បាប់ចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តក្រចេះ និងដែនជម្រកសត្វព្រៃភ្នំព្រិច កំពុងកើតមានយ៉ាងពេញបន្ទុក
Tue,24 August 2021 (Time 08:31 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 384នាក់)

ក្រចេះ ៖ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់កំពុងកើតមានទាំងយប់ទាំងថ្ងៃ ចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តក្រចេះ និងដែនជម្រកសត្វព្រៃភ្នំព្រិច ខណៈមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនបានអះអាងថា ខ្លួនមិនបានដឹងនោះទេ តែតាមប្រភពច្បាស់ការបានប្រាប់ ភ្នាក់ងារសារព័ត៌មានយើងដឹងថា ការដឹកជញ្ជូននេះគឺមានការឃុបឃិតគ្នាជាប្រព័ន្ធទើបក្រុមឈ្មួញទាំងនោះអាចដឹកចេញបាន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឳ្យដឹងថា សកម្មភាពនេះគឺបានកើតមានជាយូរណាស់មកហើយ តែមិនដែលឃើញអជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានទប់ស្កាត់ ឬបង្ក្រាបឡើយ ជាក់ស្តែងនៅតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តក្រចេះ ដែលលោក ភោគ សុចូត ជាប្រធាន និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត កំពុងបើកដៃឳ្យក្រុមឈ្មួញដឹកឈើចេញយ៉ាងសកម្ម ។
ប្រភពខាងលើបន្តថា ឈ្មួញដឹកឈើខុសច្បាប់ដែលសកម្ម គឺត្រូវបានគេស្គាល់យ៉ាងច្បាស់ មានដូចជា ម៉ែអា ស្រួច រស់នៅ ភូមិសំពោច ស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានប្រើប្រាស់រថយន្តសាំយ៉ុង ជាច្រើនគ្រឿង ដឹកឈើអារ ប្រភេទគ្រឿងផ្ទះ , ឈ្មោះ ហុក រស់នៅ ឃុំ កណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ , ឈ្មោះ ឌី រស់នៅភូមិជ្រីវ ឃុំ ទន្លូង ស្រុកមេមត់ ,ឈ្មោះ តឹង និង ឈ្មោះ ភ្លុក,ឈ្មោះ ចែពៅ,ឈ្មោះ ប្រុសឡាបអាប ជាដើម បានប្រើប្រាស់រថយន្តសាំយ៉ុងដឹកទាំងយប់ទាំងថ្ងៃ គ្មានសមត្ថកិច្ចជំនាញណាហ៊ានបង្ក្រាបឡើយ។ ជាក់ស្តែងនៅយប់ថ្ងៃទី១៧ សីហា ឆ្នាំ២០២១ម៉ោង០៤និងម៉ោង០៥ទាបភ្លឺឈានចូលថ្ងៃទី១៨មានរថយន្តស៊ាំយ៉ុងចំនួន០៨គ្រឿងដឹកបទល្មើសព្រៃឈើឆ្លងកាត់ស្រុកស្នួលតាមផ្លូវជាតិលេខ៧Aបានយ៉ាងរលូនដោយគ្មានការរំខានពីមន្ត្រីជំនាញឫអជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ក្រាបនោះទេ ក្រុមឈ្មួញខាងលើត្រូវបានគេស្គាល់ឈ្មោះយ៉ាងច្បាស់ មានឈ្មោះ រ័ត្ន,ឈ្មោះ មិនា,ឈ្មោះខុម,ឈ្មោះ យុទ្ឋ ហើយក្រុមអ្នកដឹកឈើទាំងនោះតែងតែអះអាងថា បានបង់លុយឳ្យជំនាញគ្រប់កន្លែងទាំងអស់ បូកទាំងជំនាញខ្លះដែលដាក់កម្លាំងចាំដេញតាមដងផ្លូវថែមទៀតផង ។ ក្រុមឈ្មួញទាំងនោះបានដឹកមកទំលាក់នៅឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយដឹកបន្តទៅលក់ខេត្តព្រៃវែង តាមរូបភាពផ្សេងៗ ។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ដែលបានឃើញសកម្មភាពនេះមានការងើងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាលោក ភោគ សុចូត នឹងមន្រ្តីជំនាញ ពាក់ព័ន្ធនៅតាមគោលដៅនានា ដែលមានកម្លាំងយាមកាមយ៉ាងតឹងរឹងបំផុតនោះ បែរជាមិនដឹង ហើយបន្តឳ្យមានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ដូច្នេះ ។
ជុំវិញសកម្មភាពនេះ លោក ភោគ សុចូត ប្រធានស្នាក់ការ ដែនជម្រកសត្វព្រៃកែវសីមាខេត្ត ក្រចេះ បាន ឳ្យដឹងថា សព្វថ្ងៃនេះដូចជាមិនឃើញមានបទល្មើសព្រៃឈើខុសច្បាប់ដឹកឆ្លងកាត់ មុខស្នាក់ការរបស់លោកនោះទេ ហើយបើមានលោកនិងដាក់កម្លាំងដើម្បីទប់ស្កាត់ ។
ជាមួយគ្នានោះដែរ លោក ឆាយ ដួង សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឲ្យដឹងថា ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើខុសច្បាប់នេះ លោកមិនបានដឹងទាល់តែសោះតែបើសិនជាមានពិតមែននោះរូប លោក រីករាយនឹងសហការ ចាត់វិធានការទប់ស្កាត់ ដោយមិនទុកឳ្យមានសកម្មភាពដូចការលើកឡើងនោះទេ ក្នុងនោះលោកនឹងចាត់ឲ្យកូន ចៅចុះទៅពិនិត្យមើលតាមដងផ្លូវដើម្បីច្បាស់ថា មានដឹកជញ្ជូនដូចការលើកឡើងខាងលើឬយ៉ាងណា ។ ចំណែកឯតាមដងផ្លូវជាតិលេខ ៧Aនិងលេខ៧៦វិញរថយន្តស៊ាំយ៉ុងដឹកបទល្មើសព្រៃឈើទាំងថ្ងៃទាំងយប់បែជាមន្ត្រីជំនាញមិនមានការទប់ស្កាត់និងបង្រ្កាបឡើយពិសេសគឺកម្លាំងកងរាជអាវុធហត្ថ ស្រុក ខេត្ត ទាំងពីរ ក្រចេះនិងត្បូងឃ្មុំ ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលប្រចាំការតាមគោលដៅរបស់ខ្លួនគ្រាន់តែជាកន្ទេលធំបន្លំដេកចាំទទួលលាភសក្ការៈហើយមើលទៅទើបមិនមានការបង្រ្កាបចឹង បើនៅតែបែបនេះធនធានធម្មជាតិព្រៃឈើនិងរលាយហិនហោចដ៏ខ្លីខាងមុខនេះជាក់ជាមិខាន៕ ដូច្នេះសូមឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការកងរាជអាវុធហតលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មាធិការជាតិក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសមេត្តាជួយរិតបន្តឹងមន្ត្រីក្រោមឱវ៉ាតឲ្យអនុវត្តច្បាប់ប្រកបដោយភាពទទួលខុសត្រូវនិងមានប្រសិទ្ឋិខ្ពស់ផងចុះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ