ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះរីកដូចផ្សិត
Tue,24 August 2021 (Time 08:26 AM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 421នាក់)

ក្នុងកំឡុងរាជរដ្ឋាភិបាលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវី19កំពុងតែរីករាលដាលនៅក្នុងប្រទេសក៏ដូចនៅលើពិភពលោក ក្រុមឆ្លៀតឱកាសនិយម ឃុបឃិតជាមួយមន្ត្រីបរិស្ថានការពារដែនជម្រកព្រៃឡង់ឋិតនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នាំគ្នាប្រព្រឹត្តអំពើពុករលួយកាប់អារនិងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យបំផុត។
យោងតាមមតិរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ជិតព្រៃឡង់ក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថាមន្ត្រីបរិស្ថានការពារតំបន់ព្រៃឡង់ខេត្តក្រចេះមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋណាមួយយករណាយន កាឡេថង (គោយន្តកន្ត្រៃ)ចូលក្នុងតំបន់ព្រៃឡង់ឡើយប្រសិនបើគេប្រទះឃើញប្រជាពលរដ្ឋណាបើកកាលេថងចូលក្នុងតំបន់ព្រៃឡង់ពួកគេនឹងចាប់ឲ្យបង់លុយ ក្នុងគោយន្តកន្ត្រៃមួយពី 1 លានរៀលទៅ 2 លានរៀល។
ប៉ុន្តែប្រជាពលរដ្ឋទាំងនោះបានបន្តទៀតថាមូលហេតុអ្វីបានគេដឹកជញ្ជូនឈើចេញពីចំណុចព្រៃឡង់ខេត្តក្រចេះ តាមគោយន្តកន្ត្រៃ ម៉ូតូ រ៉ឺម៉ក ឡានសាំយ៉ុងកែច្នៃ ទាំងយប់ទាំងថ្ងៃបានយ៉ាងអានាធិបតេយ្យបំផុត ហើយពុំដែលឃើញមន្ត្រីបរិស្ថាននៅតំបន់នោះមានការទប់ស្កាត់ឬហាមឃាត់និចាប់បង្ក្រាបម្ដងណានោះឡើយ។
គាត់បន្តទៀតថាគ្រប់គោយន្តកន្ត្រៃ បើបានសុំការអនុញ្ញាតចូលទៅក្នុងតំបន់ព្រៃឡង់នោះ ទោះដឹងថាគោយន្តកន្ត្រៃទាំងនោះគេចូលទៅកាប់ឈើឬដឹកជញ្ជូនឈើក៏មន្ត្រីការពារបរិស្ថាននៅតំបន់នោះពុំបានយកភ្នែកមើលឡើយ តែបើមិនបានជម្រាបពួកគាត់ទេ ច្បាស់ជាមួយគ្រឿងពីមួយលានទៅ 2 លានរៀលជាក់ជាមិនខានឡើយ។
តាមអ្នកដឹកជញ្ជូនឈើបានឲដឹងថា ពួកគេដឹកជញ្ជូនឈើរាល់ថ្ងៃគឺដឹកជញ្ជូនឈើចេញពីចំណុចជប់ ចេញតាមចំណុចកំពតគយ និងចេញពីចំណុចត្រពាំងសង្កែ វាលស្នួល ចេញតាមចំណុចអូក្រួតស្ថិតនៅក្នុងឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះតាមម៉ូតូ រ៉ឺម៉ក (ភាគច្រើនប្រភេទឈើលេខ 1 សុក្រំ)និងតាមឡានសាំយ៉ុង និងគោយន្តកន្ត្រៃមានក្តាគ្រឿងផ្ទះ 5 x 15 និងសុក្រំផងដែរ។
ពួកគាត់បានដាក់សំណួរ៏ងឿងឆ្ងល់មួយថា តើលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងបរិស្ថានលោកបានជ្រាបព័ត៌មានទាំងនេះដែរឬទេ ?ហើយបើលោកបានជ្រាបតើលោកមានវិធានការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិដែលធ្វើសកម្មភាពកាបើបំផ្លាញរាល់ថ្ងៃនោះដែរឬទេ ?និងជាពិសេសតើលោកមានវិធានការយ៉ាងណាលើមន្ត្រីពាក់ព័ន្ធនៅក្នុងតំបន់ព្រៃឡង់ទាំងនោះដែលមានឈ្មោះលោកសាំង សុខន និងលោកឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថាន ដែលពួកគាត់ជាអ្នកទទួលខុសត្រូវចំពោះការកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យរាល់ថ្ងៃនេះដែរឬទេ?។
លោកសាំង សុខន ប្រធាននាយកដែនព្រៃឡង់ខេត្តក្រចេះបដិសេដ្ឋថាលោកពុំបានឃើញ រាល់ថ្ងៃលោកកំពង់ដើរល្បាតដែរតែពុំបានឃើញមានបទល្មើសទេ។
បើពុំមានបទល្មើសកាប់និងដឹកជញ្ជូនឈើចេញពីតបន់ខាងលើទេតើឈើដឹករាល់ថ្ងៃចេញពីណាហើយប្រជាពលរដ្ឋទាំងផ្តល់ព័ត៍មានមិនពិតឬលោកសាំង សុខនឆ្លើយយករួចខ្លួន។ នៅមានត

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ