ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
ក្រោយពេលព្យុះបោកបក់នៅលើមហាសាគរ និងព្រះភិរុណបង់ឱចុះមកយ៉ាងជោគជាំ ធ្វើឲ្យរុក្ខជាតិទាំងឡាយលូតលាស់បានល្អ តាមបែបធម្មជាតិ
Mon,23 August 2021 (Time 07:55 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 496នាក់)

ខេត្តកែប: ខ្ញុំបាទសែម សារឿន ហៅ អាចារ្យ សារឿន មានមោទនៈភាព ដ៏ក្រៃលែង ដែលបានចូលរួម រំលែកទុក្ខ ស្ដីពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ចំនួន74 គ្រួសារ ដែលជាអាជីវកររស់នៅនិង អាស្រ័យផលលើដីចំណីសមុទ្រ អស់រយៈពេលជាង 20 ទៅ 30 ឆ្នាំ មកហើយ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់ ឯកឧត្តម ដួង តារា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី ក៏ដូចជា ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខេត្តកែប ដែលលោកបានបន្ទន់ឥរិយាបថ ចូលរួមដោះស្រាយនូវភាពមន្ទិលសង្ស័យ របស់បងប្អូនអាជីវករ ដែលរស់នៅ និងអាស្រ័យផល លើដីចំណីឆ្នេរសមុទ្រ ត្រង់ចំណុច ឆ្នេរជ្រោយដូង អស់រយៈពេលជាយូរណាស់មកហើយ។
ឯកឧត្តម ដួង តារា ក៏ដូចជា ឯកឧត្តមសោម ពិសិដ្ឋ លោកបានបន្ទន់ឥរិយាបថ ជួបផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន6រូបតំណាងឲ្យ74 គ្រួសារ បានបកស្រាយបំភ្លឺយ៉ាងប្រត្យក្ស ពាក់ព័ន្ធនឹងការមន្ទិលសង្ស័យ ដែលធ្វើឲ្យពួកគាត់ ដេកមិនលក់ បក់មិនល្ហើយ បាយមិននឹកទឹកមិនឃ្លាន ចំពោះការអភិវឌ្ឍ ចាក់ដីលុបឆ្នេរសមុទ្រ ត្រង់ចំណុច ដែលពួកគាត់រស់នៅ និងអាស្រ័យផលជាយូរមកហើយ។
ឥឡូវនេះ មន្ទិលទាំងឡាយ ការព្រួយបារម្ភទាំងឡាយ និងការសង្ស័យទាំងឡាយ ត្រូវបានរំលាយចោល ដោយការជួបមុខគ្នា រវាងពលរដ្ឋ និងក្រុមអាជីវករសំដែងចេញពីបេះដូង ខ្មែរដូចគ្នា ធ្វើឲ្យពួកគាត់ ដែលមានការព្រួយបារម្ភ នាពេលកន្លង បានសប្បាយរីករាយ និងទទួលយក ដោយសោមម្នាស់ ចំពោះការ សម្រេច ពីសំណាក់ ឯកឧត្តម ដួង តារា ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល អភិបាល នៃគណៈអភិបាលខេត្តកែប។
ក្នុងនាមយើងខ្ញុំជាអ្នកសារព័ត៌មាន សូមគោរព ទទួលយក ដោយរីករាយ នូវដំណោះស្រាយប្រកបដោយយុទ្ធសាស្ត្រឈ្នះឈ្នះ ទាំងអស់គ្នា នាពេលនេះ សូមអរព្រះគុណ និងសូមអរគុណ...!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ