ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទូរទស្សន៍ ស្លឹករឹត SRTV ONLINE ផ្តល់ព័ត៌មានពិតឥតលំអៀង សូមជួយរិះគន់ស្ថាបនាសង្គមជាតិយើងទាំងអស់គ្នា ទំនាក់ទំនងផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: 097 85 20008/012 804 979/016 62 45 66។ សូមជួយលើកទឹកចិត្តក្រុមការងារខ្ញុំបាទតាមរយះ ABA:0017 68 342 (SUN SOEU)
តើមានរឿងអ្វីបានជាលោក ជឹម ស៊ីថា អធិការនគរបាលខ័ណ្ឌដង្កោ មិនបង្រ្កាបសង្វៀនបញ្ចុល់មាន់ដែលប្រឆាំងនឹងបម្រាមរបស់រាជរដ្ឋាភិបាលក្នុងសម័យកូវីត១៩នេះ។
Thu,19 August 2021 (Time 02:02 PM)
ដោយ ៖ SRTV ONLINE (ចំនួនអ្នកអាន: 531នាក់)

រាជធានីភ្នំពេញៈ បើតាមសេចក្តីរាយកាណ៏ពីប្រជាពលរដ្ឋប្រាប់ដល់អង្គភាពទូរទស្សន៍ ស្លឹករឹត SRTV&YKSTV ONLINE បានអោយដឹងថា មានទីតាំងញៀនល្បែងមាន់ជល់មួយកន្លែងដែលស្ថិតនៅទីតាំង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅចំហៀងផ្លូវប៉េតុងខាងក្រោយរោងចក្រកែវ។
ប្រជាពលរដ្ឋបានលើកឡើងថាៈ តើលោក ជឹម ស៊ីថា អធិការនគរបាលខ័ណ្ឌដង្កោ មានបានដឹងរឿងនេះដែរឬទេ? ឫបានដឹងហើយតែធ្វើមិនដឹងព្រោះថាទីតាំងសង្វៀនបញ្ចុល់មាន់នេះ គឺនៅមិនឆ្ងាយពីប៉ុស្តិ៍រដ្ឋបាលលោកទេ គឺនៅចំហៀងប្រម៉ាណជាជាង៣០០ម៉ែត្រតែប៉ុណ្ណោះ។
ឫមួយថាលោកជឹម ស៊ីថា អធិការនគរបាលខ័ណ្ឌដង្កោនេះ បានទទួលការសែនព្រេនពីពួកញៀនល្បែងទាំងនោះហើយទេដឹង ព្រោះថាក្រុមញៀនល្បែងមាន់ជល់នេះភ្នាល់មួយគូរៗរាប់ពាន់ដុល្លាឯណោះ ដោយមិនខ្លាចនិងប្រឆាំងបំរាមរបស់រាជរដ្ឋាភិបាលក្នុងសម័យកូវីត១៩នេះតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ៣កុំ ៣ការពារនោះឡើយ។
ក្រោយពីទទួលបានព័ត៌មាននេះពីប្រជាពលរដ្ឋហើយ ក្រុមការងារព័ត៌មានរបស់យើងបានចុះទៅមើលទីតាំងនោះឃើញហេតុការណ៍ជាក់ស្តែងឃើញមានៈ ឃើញមាននាក់ចាំមើលផ្លូវខាងក្រៅ មានកង់បីដឹកអ្នកលេងចូលទៅក្នុងផ្ទះបញ្ជុល់មាន់ ឃើញមានកាន់មាន់យួមាន់ក្នុងកន្ត្រក់..។
បើតាមប្រភពពីប្រជាពលរដ្ឋបានរាយកាណ៍បន្តែមទៀតថាៈ ជាក់ស្តែងទីតាំងនេះមេប៉ុស្តិ៍ជើងឯក បានចុះទៅណែនាំម្តងរួចមកហើយ ប៉ុន្តែម្ចាស់សង្វៀននេះនៅតែលួចលេងយ៉ាងគឃ្លើន ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាទំនងជាបើកភ្លើងខៀវពីសមត្ថកិច្ចហើយមើលទៅឬត្រូវវ៉ូវជាមួយម្ចាស់ទីតាំងបានជាដំណើរការបានរលូនយ៉ាងនេះ។
សូមរំលឹកថាកន្លងមកសម្តេច ក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចុះពិនិត្យមើលអធិការខ័ណ្ឌដង្កោ លោកជឹម ស៊ីថា និងបង្ក្រាបទីតាំងដែលបើកបង្កប់នូវល្បែងស៊ីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ